Valverde៖ អ្នកគាំទ្រ Liverpool គប់កញ្ចក់ឡាន កាន់តែធ្វើឱ្យ Real មានកម្លាំងលេង
- 2021-04-16 03:13:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valverde៖ អ្នកគាំទ្រ Liverpool គប់កញ្ចក់ឡាន កាន់តែធ្វើឱ្យ Real មានកម្លាំងលេង
ចន្លោះមិនឃើញ
ខ្សែបម្រើ Valverde របស់ក្រុម Real Madrid អះអាងថាអ្នកគាំទ្រ Liverpool គប់បែកកញ្ចក់ឡានគឺកាន់តែធ្វើឱ្យក្រុមរបស់គេមានកម្លាំងចិត្តលេងបន្ថែមទៀត។
ការប្រកួតជើងទី២រវាងក្រុម Liverpool និង Real Madrid កន្លងទៅនេះ មានរឿងហេតុមិនល្អកើតឡើង ដោយអ្នកគាំទ្រក្រុមហង្សក្រហមបានកប់កញ្ចក់ឡានរប់សក្រុមអធិរាជ អំឡុងពេលធ្វើដំណើរមក Anfield ។ ជារឿងល្អ គ្រាន់តែបែកកញ្ចក់ខាងក្រៅ១ជាន់ប៉ុណ្ណោះ មិនបណ្ដាលឱ្យមានកីឡាកររបួសអ្វីនោះទេ។ ការធ្វើបែប ទំនងជាអ្នកគាំទ្រ Liverpool ចង់បំភ័យលើក្រុមកីឡាករ Real Madrid ហើយ។
យ៉ាងណាមិញ សម្រាប់ Valverde វិញ បានអះអាងថាការធ្វើបែបនេះ មិនបានឱ្យក្រុម Real Madrid ភ័យ ឬលេងមិនល្អអ្វីនោះទេ ផ្ទុយទៅវិញមានតែធ្វើឱ្យមានកម្លាំងចិត្តលេងលើសដើម។ រូបគេរស់នៅអាមេរិកខាងត្បូង ដូច្នេះរឿងគប់ឬបង្កហិង្សាមុនប្រកួត ជារឿងធម្មតាទៅហើយ។
យុវជនឆ្នើមរបស់ Real Madrid បានបន្ដថា៖ “វាគ្មានអ្វីទេ ខ្ញុំមកពី Penarol វាជារឿងធម្មតាហើយនៅទីនោះ វាគ្មានអ្វីប៉ះពាល់អារម្មណ៍ឡើយ។ វាមានតែធ្វើឱ្យយើងកាន់តែមានទំនុកចិត្តលេងថែមទៀត”៕