ខ្លាំងមែន! realme នឹងនាំយកស្មាតហ្វូនកាមេរ៉ា108MP មកកាន់ទីផ្សារប្រទេសកម្ពុជាក្នុងខែមេសានេះ

  • 2021-04-16 09:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមខែមីនាកន្លងទៅនេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យា បានបង្ហាញនូវវត្តមានកាមេរ៉ាទំហំ 108MP ដំបូងបង្អស់របស់ខ្លួនក្នុងព្រឹត្តិការណ៍ការច្នៃប្រឌិតថ្មីនៃកាមេរ៉ា “The Camera Innovation”។ វាគឺជាបច្ចេកវិទ្យាកាមេរ៉ាទំនើបចុងក្រោយរបស់ realme ដែលបានបំពាក់ទៅក្នុងម៉ូឌែល realme 8pro។ កាមេរ៉ា 108 MP នេះមានសិនស័រធំ ចាប់យករូបភាពបានច្បាស់ និងមានមុខងារពិសេសៗ ថ្មីជាច្រើន។

ដោយឡែកចំពោះទីផ្សារប្រទេសឥណ្ឌាកាលពីចុងខែមិនា ក៏បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី realme 8 pro ដែលមានកាមេរ៉ាទំហំធំ 108MP នេះឯង។ realme 8 pro ត្រូវបានដុសខាត់ចេញមកដោយភ្ជាប់នូវគុណសម្បត្តិកាន់តែល្អខ្លាំងជាងជំនាន់មុន ព្រមទាំងរក្សាគុណតម្លៃច្រើនថែមទៀតផង។ វាបានធ្វើការកែប្រែខ្លាំងទៅលើផ្នែកាមេរ៉ា ដែល realme 7 Pro មានកាមេរ៉ាទំហំតែ 64MP តែប៉ុណ្ណោះ។

ឥឡូវយើងមកដឹងអំពីលក្ខណៈសម្បិត្តិត្រួសៗរបស់ realme 8 Pro ទាំងអស់គ្នា។ realme 8 Pro មានការរចនាថ្មី ដែលហៅថា Infinite Bold Design ហើយមានអក្សរ Dare To Leap នៅផ្នែកខាងក្រោយមើលទៅលេចធ្លោមែនទែន ហើយវាមានសភាពគគ្រើម ដែលមិនជាប់ស្នាមក្រយៅដៃ ជាមួយកម្រាស់ 8.1mm និងទំងន់ 176 ក្រាម និងមានជម្រើសពណ៌ខ្មៅ ខៀវ។ ចំនុចសំខាន់មួយទៀត realme 8 Pro បំពាក់បន្ទះអេក្រង់ Single-Punch Hole Display ប្រភេទបន្ទះបង្ហាញ Super AMOLED ទំហំ 6.4 អ៊ីញ។ សម្រាប់កំលាំងម៉ាស៊ីនរបស់ម៉ូដែលបង realme 8 Pro គឺរត់លើបន្ទះឈីប Snapdragon 720G (8nm) កម្រិត octa-core រត់លើប្រព័ន្ធ Kryo 465 មានល្បឿនខ្ពស់បំផុតដល់ 2.3GHz។ ចំនុចដែល realme តែងតែឈានមុខគេនឹងលេចធ្លោផងដែរគឺបច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart ជាមួយនឹងទំហំថ្ម 4500mAh ។

ចំពោះវត្តមានរបស់ realme 8 Pro នៅក្នុងប្រទេសកម្ពុជាយើង នឹងមកដល់ឆាប់ក្នុងអំឡុងខែមេសានេះតែម្តង។ យើងក៏កំពុងទន្ទឹងរង់ចាំដែរថា realme 8 Pro ដែលនឹងមកដល់ប្រទេសកម្ពុជាពិតជាមានលក្ខណៈសម្បត្តិដូចនឹងការប្រកាសនៅទីផ្សារបរទេសដែរឬទេ? មួយវិញទៀតបើ realme អាចរក្សាតម្លៃ realme 8 Pro ឲ្យនៅក្រោម ៤០០$ ប្រាកដជាទទួលបានការចាប់អារម្មណ៍័ច្រើនពីសំណាក់អ្នកប្រើប្រាស់ ពីព្រោះស្មាតហ្វូនដែលមានទំហំ 108MP ដែលមាននៅលើទីផ្សារបច្ចុប្បន្នមានតម្លៃថ្លៃ៕

អត្ថបទពេញនិយម