ឆ្លងតៗគ្នារាប់រយនាក់រាល់ថ្ងៃ! ថ្ងៃនេះកម្ពុជាប្រកាសរកឃើញមនុស្ស ២៩១នាក់ទៀតឆ្លងកូវីដ

  • 2021-04-17 04:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ មានចំនួន ២៩១ នាក់ទៀត ដែលក្នុងនោះរណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ២៩០ នាក់ និង ១ នាក់ជាករណីនាំចូលពីក្រៅប្រទេស ។តាមសេចក្ដីប្រកាសដដែល នៅថ្ងៃនេះ ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺកូវីដ ចំនួន ជាសះស្បលយចំនួន ២៣នាក់បន្ថែមទៀត

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៥២២៨ នាក់ហើយ ៕

អត្ថបទ៖ MC Chandarareth