លោកជំទាវ ពេជ ចន្ទមុន្នី បួងសួងទាំងក្ដុកក្ដួល សូមឱ្យកន្លែងថ្មីរៀបចំយប់មិញ ជាមន្ទីរពេទ្យចុងក្រោយ

  • 2021-04-18 02:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ ពេជ ចន្ទមុន្នី ភរិយាឯកឧត្ដម ហ៊ុន ម៉ាណែត បានចូលរួមយ៉ាងសកម្មចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានផ្ទុះឡើង ។ លោកជំទាវធ្វើការស្ទើរគ្មានពេលសម្រាកទាំងយប់ទាំងថ្ងៃជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ដើម្បីតាមដានព្យាបាល មើលថែទាំអ្នកជំងឺ ព្រមទាំងមានភារកិច្ចដ៏សំខាន់មួយទៀត គឺដឹកនាំការរៀបចំមន្ទីរពេទ្យថ្មីៗជាច្រើនកន្លែង ដើម្បីអ្នកជំងឺកូវីដ ១៩ ។

កំណើនអ្នកជំងឺហាក់កាន់តែខ្លាំងឡើង កាលពីយប់ថ្ងៃទី ១៧ មេសា ២០២១ កន្លងទៅនេះស្របពេលកំពុងរៀបចំសាលកោះពេជ្របន្ថែមទៀត ដើម្បីត្រៀមដាក់អ្នកជំងឺថ្មីៗ លោកជំទាវ ពេជ ចន្ទមុន្នី បានបង្ហោះសារមួយរៀបរាប់ពីអារម្មណ៍ពិតក្នុងពេលរៀបចំមន្ទីរពេទ្យម្ដងៗ អានហើយពិតជារំជួលចិត្តណាស់ ។ លោកជំទាវបានរៀបរាប់យ៉ាងដូច្នេះថា៖

«សុំបព្ចេាញអារម្មណ៍ពិតរបស់ខ្ញុំ: សួរថាតេីពេលដែលរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺCovid ម្តងៗតេីខ្ញុំមានអារម្មណ៍បែបណ»?

«ខ្ញុំមានអារម្មណ៍ក្តុកក្តួលចិត្ត អាណិតដល់រដ្ឋាភិបាលដែលខំចំណាយប្រាក់ក្នុងការរៀបចំមន្ទីរពេទ្យអោយអ្នកជំងឺមានកន្លែងព្យាបាល អាណិតដល់សម្តេចតេជោដែលលោកខិតខំប្រឹងគិតគូរ និងផ្តល់គំនិតគ្រប់បែបយ៉ាងដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid ជាពិសេសគឺការពារជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។ អាណិតដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលកំពុងប្រយុទ្ធជាមួយនឹងសត្រូវ មិនឃេីញស្រមោលនេះ។ អាណិត និងខ្លោចចិត្តដល់ក្មេងតូចៗដែលឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ»។

«ខ្ញុំតែងតែបួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសម្រាក និងជាមន្ទីរពេទ្យចុងក្រោយ

អត្ថបទ៖ MC Chandarareth