ឡានពេទ្យចុះដឹកតាមភូមិ ក្នុងនោះក៏មានកីឡាករប្រដាល់ម្នាក់ ឆ្លងកូវីដ១៩ដែរ
- 2021-04-18 03:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានពេទ្យចុះដឹកតាមភូមិ ក្នុងនោះក៏មានកីឡាករប្រដាល់ម្នាក់ ឆ្លងកូវីដ១៩ដែរ
ចន្លោះមិនឃើញ
នៅថ្ងៃនេះដែរ ម៉ន សាម៉េត បានបង្ហោះថាប្អូនប្រុសរបស់គេ ម៉ន វីរៈ បានឆ្លងមេរោគកូវីដ១៩ហើយ និងកំពុងសម្រាកព្យាបាល។
ដំណឹងនេះពិតជាបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ត្បិតអីនេះជាកីឡាករប្រដាល់កម្ពុជាដំបូងហើយ ដែលរកឃើញថាមានឆ្លងកូវីដ១៩។ ស្របពេលបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ ក៏ដូចជាតំបន់ប្រឈមមួយចំនួនបានបិទខ្ទប់លែងឱ្យមានការចរាចរណ៍ទៅណាមកណាទៀតហើយ។
នៅយប់មិញនេះ ផ្សារដើមគរ និងផ្សារបោះដុំបន្លែនានាបានប្រកាសបិទរយៈពេល១៤ថ្ងៃផងដែរ ក្រោយពីរកឃើញថាមានអ្នកឆ្លងមេរោគក្នុងផ្សារនេះប្រមាណជា១០០នាក់ទៅហើយ។