ខេត្ត​កំពង់ស្ពឺកុំគិតថាមិនអីៗ! ប្រកាសថ្ងៃនេះ រកឃើញ ៣នាក់ឆ្លងកូវីដនៅត្រពាំងគង មានក្មេងស្រីតូចម្នាក់

  • 2021-04-18 06:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យថ្មី ចេញដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងនៅថ្ងៃទី ១៨ មេសា ឆ្នាំ ២០២១ នេះថា ប្រទេសកម្ពុជា បានរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៦១៨ នាក់ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ជាកំណើនអ្នកឆ្លងថ្មីយ៉ាងច្រើនគួរឱ្យព្រួយបារម្ភបំផុត ។ ទន្ទឹមនឹងនោះដែរ មានចំនួនអ្នកជាសះស្បើយបន្ថែមចំនួន ៦០នាក់ផងដែរ ។

ដោយឡែកនៅថ្ងៃទី ១៨ មេសា ២០២១ នេះ ខេត្តកំពង់ស្ពឺ ក៏បានរកឃើញអ្នកជំងឺកូវីដ ចំនួន ៣ នាក់បន្ថែមទៀត ។ ក្នុងនោះរួមមាន៖

  • ស្រ្តីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

  • ស្រ្តីជនជាតិខ្មែរ អាយុ ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។

  • កុមារីជនជាតិខ្មែរ អាយុ ០២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺ ០៣នាក់ ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

អត្ថបទ៖ MC Chandarareth

អត្ថបទពេញនិយម