ដំណឹងល្អ! ប្រេងសាំង និងម៉ាស៊ូត នឹងធ្លាក់ថ្លៃចាប់ពីថ្ងៃទី១៦ ដល់ទី៣០ ខែមេសា

  • 2021-04-19 08:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃប្រេងសាំង និងម៉ាស៊ូតទូទាំងប្រទេសកម្ពុជា នឹងត្រូវបញ្ចុះតម្លៃចំនួន ៤សេនដុល្លារអាមេរិក ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១៦ ដល់ទី៣០ ខែមេសា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា អំឡុងពេលនៃវិបត្តិជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតខ្លាំងនៅកម្ពុជា ជាពិសេសតំបន់ភ្នំពេញ និងខេត្តកណ្តាល។

នេះបើយោងទៅតាមការចេញផ្សាយរបស់ក្រសួងអាណិជ្ជកម្មនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

បើផ្អែកទៅតាមតម្លៃមធ្យមនៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លែងលក់រាយប្រេងឥន្ធនៈនៅចន្លោះពេលដូចគ្នានេះ នឹងត្រូវលក់ក្នុងតម្លៃ៣.៨៦០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៤១០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត្រ។ ក្រោយពីមានការសម្របសម្រូលពីរដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា អំឡុងពេលនៃវិបត្តិវីរុសកូវីដ ១៩ ប្រេងឥន្ធនៈនឹងត្រូវលក់រាយលើទីផ្សារត្រឹមតែ៣.៧០០រៀលប៉ុណ្ណោះ ក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លៃ៣.២៥០សម្រាប់ប្រេងម៉ាស៊ូត៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទ៖ សុផេង

អត្ថបទពេញនិយម