គ្រឿងញៀន ជាប្រភេទកញ្ឆា ប្រមាណ១២០គីឡូក្រាម ត្រូវបានអាជ្ញាធរថៃចាប់បានពីឈ្មួញរកសុីខុសច្បាប់

  • 2021-04-20 06:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរថៃ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជួញដូរ កញ្ឆាដោយខុសច្បាប់ នៅតំបន់ជិតព្រំដែនភាគជើងប្រទេស។ នេះបើតាមការចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១នេះ។

រូបភាព ៖ Bangkok Post

ប៉ូលិសដែលឈរចាំត្រួតពិនិត្យនៅគោលដៅកុងត្រូល Nakhon Phanom បានធ្វើការដេញតាមឃាត់រថយន្តមួយគ្រឿងម៉ាក Honda Accord បន្ទាប់ពីបើកគេចពីកន្លែងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច។ ដោយមានការសង្ស័យកងកម្លាំងមានសមត្ថកិច្ច បានធ្វើការប្រដេញតាមដោយបានបាញ់បំបែកកង់ឡានជនសង្ស័យ ទើបធ្វើការឃាត់ខ្លួនបាន។

គួរឱ្យដឹងថា គ្រឿងញៀន ដែលអាជ្ញាធរចាប់បានពីឈ្មួញកណ្តាលរូបនោះ ជាប្រភេទកញ្ឆាស្ងួត មានទម្ងន់រហូតដល់ ១២០គីឡួក្រាម៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ ពិទូ