ជីវិត! ជំងឺធ្វើទុក្ខខ្លាំងហើយ ទៅជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរ ពេលផុតដង្ហើម តេស្តឃើញកូវីដ

  • 2021-04-20 05:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹក ថ្ងៃទី ២០ មេសានេះ មានស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំម្នាក់ បានស្លាប់នៅក្នុងមណ្ឌលសុខភាពចាក់អង្រែ បន្ទាប់ពីលទ្ធផលតេស្តរបស់គាត់មានវិជ្ជមានកូវីដ១៩។ យ៉ាងណា អ្នកជំងឺខាងលើគឺស្លាប់ដោយសារគ្រោះថា្នក់ចរាចរ ដោយសារតែប៉ះទង្កិចក្បាលធ្ងន់ធ្ងរ មិនមែនដោយសារជំងឺកូវីដ១៩នោះទេ។

យោងតាមរបាយការណ៍ដែលទទួលបានមណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថាមានស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ នៅពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ដោយសារមាន គ្រោះថ្នាក់ចរាចរត្រូវក្បាលធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី តម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនដង្ហើម រួមទាំងមានប្រវត្តិជំងឺទឹក នោមផ្អែមប្រចាំកាយ បន្ទាប់ពីបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមណ្ឌល ព្យាបាលចាក់អង្រែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២២៥នាទី រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានគាំងបេះដូង គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយ អ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២ ៥៧នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារប៉ះទង្គិច ក្បាលធ្ងន់ធ្ងរ រួមជាមួយ និងជំងឺទឹកនោមផ្អែមប្រចាំកាយ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺ កូវីដ-១៩ នោះឡើយ ៕

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី