វ៉ាក់សាំងការពារកូវីដរបស់ចិន នឹងត្រូវបាញ់ចូលតាមច្រមុះជំនួសឱ្យការចាក់បញ្ចូលតាមម្ជុលធម្មតា

  • 2021-04-20 06:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិក្រុមហ៊ុនចិន CanSino Biologics លោក Xuefeng Yu បានថ្លែងប្រាប់សារព័ត៌មាន CNBC កាលពីថ្ងៃអាទិត្យកន្លងទៅថា ចិននឹងចាប់ផ្តើមកម្មវិធីផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ១៩ តាមរយៈការបាញ់ចូលតាមច្រមុះជំនួសឱ្យការចាក់ម្ជុលចូលតាមដៃ។

លោក Yu បានថ្លែងប្រាប់ CNBC បន្ថែមទៀតថា មធ្យោបាយបញ្ចូលវ៉ាក់សាំងទៅក្នុងខ្លួនមនុស្ស តាមរយៈការបាញ់ចូលតាមច្រមុះមានប្រសិទ្ធភាពការពារវីរុសកូវីដបានខ្លាំងជាង វិធីចាក់បញ្ចូលតាមម្ជុលធម្មតា។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុនចិនខាងលើ បានបញ្ជាក់ថាការបាញ់វ៉ាក់សាំងការពារកូវីដចូលតាមច្រមុះនេះនឹងបង្កើនប្រសិទ្ធភាពការពារ របស់វ៉ាក់សាំងខ្លាំងជាងមុន មូលហេតុព្រោះថា វីរុសកូវីដ១៩ អាចឆ្លងចូលក្នុងខ្លួនមនុស្សបានតាមរយៈផ្លូវដង្ហើម ហើយវិធីសាស្រ្តនេះនឹងចាប់ផ្អើមដំណើរការនៅសប្តាហ៍ក្រោយ៕

ប្រភព៖ CNBC   ប្រែសម្រួល ៖ ពិទូ

អត្ថបទថ្មី