ឃុំមួយដែលរៀបចំបុណ្យសពចំអ្នកជំងឺកូវីដថ្ងៃមុន ពេលនេះស្រាប់តែរកឃើញអ្នកវិជ្ជមានម្នាក់

  • 2021-04-20 06:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ​២០ មេសា ២០២១ នេះ បានបង្ហាញទិដ្នន័យអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៣១នាក់បន្ថែមទៀត ដោយក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ២នាក់ ។ តាមសេចក្ដីប្រកាសក៏មានអ្នកដែលជាសះស្បើយបន្ថែមចំនួន ៣១នាក់ផងដែរ ។

តាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកវីជ្ជមានកូវីដ ចំនួន ១ នាក់ ទៅលើបុរសវយ ៥៧ឆ្នាំ រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដោយបច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។

ដោយឡែកកាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានការផ្អើលយ៉ាងខ្លាំងមួយ ដោយមានគ្រួសារ និងអ្នកជិតខាងជាច្រើននាក់ នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំបុណ្យសពឲ្យបុរសម្នាក់ទាំងមិនដឹងថា គាត់មានជំងឺកូវីដ១៩ នោះទេ ។ សព ដែលបានធ្វើបុណ្យនោះឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់បានស្លាប់ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ លុះដល់ថ្ងៃទី ១៩ ទើបតេស្តដឹងថា សពដែលបានធ្វើបុណ្យនោះ មានវិជ្ជមានកូវីដ ១៩ ។

ភ្លាមៗនោះអាជ្ញាធរបានប្រមែប្រមូលអ្នកភូមិជាច្រើននាក់ ដែលបានទៅចូលរួមកម្មវិធីបុណ្យសពខាងលើ ដើម្បីយកទៅធ្វើចត្តាឡីស័ក ៕

អត្ថបទ៖ MC Chandarareth

អត្ថបទពេញនិយម