៣​នាក់​នេះ​នៅ​កំពង់​ចាម​កម្រ​មាន​គូ​លេង​ស្មើ តែ​បើ​ចេញ​ក្រៅ​ខេត្ត​វិញ​​​មិន​ខ្វះ​គូ​លេង​​

  • 2021-04-20 07:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​កំពង់​ចាម​សម្បូរ​ទៅ​ដោយ​ធនធាន​កីឡាករ​​បាល់ទះ​ល្អ​ៗ​ កាល​ពី​ពេល​កន្លង​មក ។ ​បើ​និយាយ​ពី​៣​រូប​នេះ​វិញ​នៅ​ខេត្ត​​មួយ​នេះ​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​ហ៊ាន​លេង​ស្មើ​ទេ ​ប៉ុន្តែ​បើ​ចេញ​ក្រៅ​ខេត្ត​គឺ​កម្រ​មាន​អ្នក​ខ្លាច​ពោល​គឺ​មិន​ខ្វះ​គូ​លេង​។

១-ឌឹន សុីដែន ​៖ កីឡាករ​​មាន​កម្ពស់ ១,៩៥ ​ម៉ែត្រ​រូប​នេះ​​​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ស្នង​ការ​ខេត្ត​កំពង់​ចាម និង​ជា​អតីត​កីឡាករ​របស់​វិសាខា​ផង​ដែរ​។

២-​ម៉ាច រដ្ឋា ៖ អតីត​​លីប៊័ររ៉ូ​ជម្រើស​ជាតិ​រូប​នេះ​បច្ចុប្បន្ន​ហាក់​ធ្លាក់​សមត្ថភាព​បន្តិច​មែន​ ប៉ុន្តែ​សម្រាប់​ខេត្ត​កំពង់​ចាម​នៅ​តែ​ពិបា​ក​រក​ដៃគូ​លេង​ទល់​មុខ​។

ម៉ាច រដ្ឋា មុខគេ​

៣-​​​ ម៉េង​ មករា ហៅ​ ជ្រុយ ៖ ​​អតីត​កីឡាករ​របស់​ក្លឹប​​ស្នងការ​​រាជ​ធានី​ភ្នំពេញ​​រូប​នេះ​​ក៏​មាន​សមត្ថភាព​ល្អ​ប្រចាំ​ខេត្ត​កំពង់​ចាម​ម្នាក់​ដែរ។

​៣​នាក់​ខាង​លើ​នេះ​ជា​ស្មាត់​ដែល​ល្អ​​អាច​ថា ទាំង​ការ​លេង​ក្រៅ​ផ្លូវ​ការ និង​ប្រកួត​។ ប៉ុន្តែ​បើ​សិន​ចេញ​លេង​ក្រៅ​ខេត្ត​​វិញ​អ្នក​ទាំង​បី​​សម្បូរ​គូ​លេង​ច្រើន​​ ដោយ​សារ​មិន​មាន​អ្នក​ខ្លាច​ឡើយ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​