គ្រួសារមួយភ័យបុកពោះ សុខៗអាជ្ញាធរព័ទ្ធផ្ទះរួចហើយប្រាប់ថាច្រឡំ

  • 2021-04-23 10:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិច មានករណីអាជ្ញាធរចុះព័ទ្ធទីតាំងផ្ទះមួយកន្លែង ប៉ុន្តែមិនបានប៉ុន្មានក៏បានប្រាប់វិញថា ច្រលំផ្ទះ។ នេះបើតាមព័ត៌មានបឋមពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Elly Matt។

ប្រភពដដែល បានបញ្ជាក់ថានាថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១នេះ ថាអាជ្ញាធរបានចុះព័ទ្ធ ខ្សែក្រហមសុវត្ថិភាពនៅគេហដ្ឋានមួយកន្លែង ក្រោយសង្ស័យថាតំបន់នោះមានការជាប់ពាក់ព័ន្ធការឆ្លងជំងឺកូវីដ១៩។ យ៉ាងណាមិញ មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែប្រភពពីគណនីហ្វេសប៊ុកឈ្មោះ អ៊ែលលី ម៉ាត់ បានសរសេរបង្ហោះត្រឹមថា ព័ទ្ធរួចគេថា ច្រលំផ្ទះ។

យ៉ាងណាក្ដី នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ប្រសិនបើមានព័ត៌មានបន្ថែម នឹងផ្សាយជូនបន្តទៀត៕

អត្ថបទ ៖ មេខាឡា