Zidane៖ គំនិត​ចង់​ដក Real ពី Champions League ជា​ការ​គិត​ដ៏​ងងើល​មួយ

  • 2021-04-23 12:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane គ្រូ​បង្គោល​ក្លឹប Real Madrid បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​នេះ​ថា ក្លឹប​របស់​លោក​នៅ​តែ​រក្សា​សិទ្ធិ​ក្នុង​ការ​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League។

លោក​បាន​លើកឡើង​ថា៖ " យើង​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​លេង​នៅ​ក្នុង Champions League ហើយ​វា​ពិត​ជា​ងងើល​ណាស់ ដែល​មាន​គំនិត​ចង់​​ដក​ក្លឹប​យើង​ចេញ។ យើង​នឹង​ត្រៀម​ខ្លួន​សម្រាប់​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ " ។

មាន​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា UEFA មាន​បំណង​ហាម​ប្រាម​មិន​ឲ្យ​ Real Madrid លេង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champoins League នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​ហាម​មិន​ឲ្យ​លេង​ពេញ​មួយ​ឆ្នាំ​ នៅ​រដូវ​កាល​ក្រោយ ខណៈ​ពេល​ដែល​ក្លឹប Real Madrid ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​ការ​បង្កើត​ក្របខ័ណ្ឌ​ថ្មី​គឺ European Super League បំបែក​ចេញ​ពី​ក្របខ័ណ្ឌ​ចាស់​របស់ UEFA។

ក្នុង​មួយ​សប្ដាហ៍​នេះ ពិភព​បាល់ទាត់​អឺរ៉ុប​ទាំង​មូល​បាន​តាម​ដាន​យ៉ាង​ជិត​ដិត​ជុំ​វិញ​បញ្ហា​ Super League នេះ ខណៈ​នៅ​សល់​តែ ៣ក្លឹប​ប៉ុណ្ណោះ​គឺ Real Madrid, Barcelona និង Juventus ដែល​មិន​ទាន់​ប្រកាស​ដក​ចេញ​ ហើយ​ក្របខ័ណ្ឌ​ថ្មី​នេះ​ក៏​មិន​រំសាយ​ផ្លូវការ​ដែរ តែ​គ្រាន់​មិន​ដំណើរ​ការ​ទៅ​មុខ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី