ក្រសួង​ ប្រកាស​លម្អិត​ករណី​បុរស​អាយុ ៤០​ និង ៥៦ឆ្នាំ ដែល​បាន​បាត់​បង់​ជីវិត​ដោយ​កូវីដ-១៩

  • 2021-04-23 14:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ស្លាប់​របស់​បុរស​ពីរ​រូប ដោយ​សារ​កូវីដ​-១៩។

ម្នាក់​មាន​អាយុ ៤០​ឆ្នាំ មាន​ទី​លំនៅ​នៅ​ស្រុក​គិរី​វង្ស​ ខេត្ត​តា​កែវ ដែល​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ ហើយ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ស្វាយ​ជ្រុំ​ខេត្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ទី ១៥ ខែ​មេសា ឆ្នាំ២០២១ ក្នុង​សភាព​ហត់​ខ្លាំង ក្អក និង​មាន​ប្រវត្តិ​ជម្ងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ។ លោក បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២២​ខែ​មេសា ឆ្នាំ២០២១ នៅ​វេលា​ម៉ោង ១៣:១០​នាទី។

ម្នាក់​ទៀត​អាយុ ៥៦​ឆ្នាំ មាន​ទី​លំនៅ​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង ដែល​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ ហើយ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ស្វាយ​ជ្រុំ​ខេត្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ២០២១ ក្នុង​ស្ថានភាព​ក្ដៅ​ខ្លួន ក្អក និង​ហត់​ខ្លាំង។ គាត់​បាន​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ទី ២២ ខែ​មេសា​ ឆ្នាំ២០២១ នៅ​វេលា​ម៉ោង ១៩:៣០​នាទី។

ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា បុរស​ទាំង​ពីរ​ខាង​លើ បាន​ស្លាប់​បាត់​បង់​ជីវិត ដោយ​វិបត្តិ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ​ ធ្ងន់ធ្ងរ និង​រលាក​សួត​សង​ខាង ដោយ​សារ​វីរុស​កូវីដ-១៩។

សូម​ពិនិត្យ​មើល​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ដូច​ខាង​ក្រោម៖

អត្ថបទ៖ ហ៊ីម រស្មី