ទម្លាប់អាក្រក់ ៥យ៉ាង ធ្វើឱ្យស្បែកមុខស្រអាប់ទោះបីនៅតែក្នុងផ្ទះមិនចេញក្រៅ

  • 2021-04-24 10:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំអាងនៅតែផ្ទះមិនសូវគិតគូររឿងថែសម្រស់ ។ តាមពិតទោះមិនចេញទៅក្រៅត្រូវកម្ដៅថ្ងៃ ប៉ុន្តែនៅក្នុងផ្ទះក៏មានធូលីដី និង បាក់តេរីជាច្រើនដែលមើលមិនឃើញ អាចបំផ្លាញកោសិកាស្បែកមុខ ធ្វើឲ្យអ្នកឡើងមុន ស្បែកស្រអាប់ខ្មៅ ឡើងរោលក្រហម ឬ កន្ទួលជាដើម។

រឿងធ្វេសប្រហែសទាំង ៥ ខាងក្រោមនេះ អាចឱ្យស្បែកមុខអ្នកមានបញ្ហា ដោយមិនដឹងខ្លួន ៖

១. ឧស្សាហ៍ប៉ះផ្ទៃមុខ ៖

ម្រាមដៃ គឺសម្បូរទៅដោយបាក់តេរីកខ្វក់ ដែលមើលមិនឃើញ អាចបណ្ដាលឱ្យមានបញ្ហាឡើងមុន ឬអាឡឺជីផ្សេងៗ។ មួយវិញទៀតក្នុងកំឡុងពេលមេរោគកូវីដ១៩ ផងនោះ គួរបញ្ឃប់ការប៉ះផ្ទៃមុខ បើមិនចាំបាច់ និង ឧស្សាហ៍លាងសម្អាតដៃសម្លាប់មេរោគ។

២. បណ្តោយឲ្យស្បែកនៅស្ងួតយូរ ៖

ស្បែកស្ងួតពេក នឹងបណ្តាលឲ្យលេចចេញស្នាមជ្រួញ ដែលធ្វើឲ្យផ្ទៃមុខឆាប់ចាស់ រន្ធញើសរីកធំ និងងាយឡើងមុន។

ដំណោះស្រាយ៖ គួរញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ និងប្រើទឹកជូត ឬផលិតផលណាដែលអាចផ្តល់សំណើម សមស្របទៅតាមប្រភេទស្បែករបស់អ្នក ទោះមិនចេញទៅក្រៅក៏គួរតែជូតសម្អាតផ្ទៃមុខឱ្យស្អាតដែរ។

៣. ញ៉ាំអាហារដែលមិនល្អចំពោះសុខភាពស្បែក ៖

ផលិតផលទឹកដោះគោ, ជាតិអាល់កុល (ស្រាបៀរ ប៊ីយែ) និងអាហារដែលមានជាតិស្ករខ្ពស់ រសជាតិហិរ អាហារបំពង ងាយនឹងបង្កបញ្ហាដល់ស្បែកមុខណាស់។

ដំណោះស្រាយ៖ គួរបែរមកញ៉ាំបន្លែ ផ្លែឈើឱ្យបានច្រើន ជំនួយទាំងសុខភាព និងសម្រស់។

៤. សម្លឹងអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រយូរម៉ោង ៖

ការចំណាយពេលយូរម៉ោង នៅមុខពន្លឺអេក្រង់ ស្បែកអ្នកនឹងរងការប៉ះពាល់ជាច្រើន ដូចជា ៖ លេចចេញរង្វង់ខ្មៅជុំវិញភ្នែក (ស្លក់) , លេចចេញនូវស្នាមជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ , ធ្វើឲ្យស្បែកមុខស្ងួត គ្មានសំណើម , កាត់បន្ថយនូវជាតិខូឡាជែន និងស្រទាប់តឹងណែននៃស្បែក ធ្វើឲ្យស្បែកមុខឆាប់យារធ្លាក់, ធ្វើឲ្យស្រទាប់ស្បែកស្ដើង, និងធ្វើឲ្យស្បែកប្រែជាខ្មៅស្រអាប់ សមិនស្មើគ្នា ។

ដំណោះស្រាយ៖ គួរលាបឡេការពារកម្តៅថ្ងៃ ដូចពេលចេញក្រៅដែរ ពិសេសសម្រាប់អ្នកត្រូវធ្វើការងារប្រើប្រាស់កុំព្យួរទ័រច្រើន។

៤. មិនហាត់ប្រាណ (ដើម្បីបញ្ចេញជាតិពុលពីខ្លួន) ៖

ធម្មតានៅផ្ទះ អ្នកមិនសូវជាសកម្មដូចទៅធ្វើការងារនៅការិយាល័យ ឬ ចេញក្រៅឡើយ។ ភាគច្រើន អ្នកងាយនឹងចំណាយពេលច្រើនដេកលើគ្រែ ឬអង្គុយលើសាឡុង ដែលធ្វើឱ្យឈាមរត់មិនស្រួល រាងកាយស្ពឹកស្រពន់ និងមិនសូវបែកញើស។

ដំណោះស្រាយ ៖ អ្នកគួរហាត់ប្រាណឲ្យបែកញើស យ៉ាងហោចណាស់ ៣០នាទី ទៅ ១ម៉ោង រាល់ថ្ងៃ។ រៀបចំបន្ទប់គេង ធ្វើម្ហូប ឬ ធ្វើឲ្យខ្លួនមានសកម្មភាព ទើបមិនស្ពឹកស្រពន់ ពិសេសត្រូវញុំាទឹកឲ្យបានយ៉ាងហោចណាស់ ២លីត្រក្នុង ១ថ្ងៃ ។

បើអ្នកកំពុងមានបញ្ហាស្បែក ដូចជា៖ ស្បែកស្ងួតខ្លាំង ,សម្បូរមុនសាច់, អាចម៍រុយ, ស្នាមអុជខ្មៅ ,ជ្រីវជ្រួញ ,ឬ មុខមុន ,ជាំក្រាស់, រោលក្រហម ,មុខខ្មូតប្រហោង ដោយសារប្រើផលិតផលខុសពីមុនមក, តែមិនដឹងគួរជ្រើសរើសផលិតផលអ្វីល្អ អ្នកអាចងាកមកប្រើប្រាស់ជាមួយ PLANT EXTRACTS ដែលជាផលិតផលបែបធម្មជាតិ គ្មានសារជាតិគីមី ឬ ធាតុផ្សំដែលកាត់ស្បែក សមស្របសម្រាប់គ្រប់ប្រភេទស្បែកមុខទាំងអស់។

ប្រើជាប្រចាំ នឹងជួយឲ្យស្បែកឡើងទន់ ភ្លឺថ្លា រលោងស្អាតបែបធម្មជាតិ និងមានសុខភាពល្អ ។ PLANT EXTRACTS ជាផលិតផលដែលនាំចូលពីសហរដ្ឋអាមរិក ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាទិញផ្សេងៗ អ្នកអាចទាក់ទងទៅកាន់៖

  • ហ្វេសប៊ុកផេក ៖ ALIGO-COLTD
  • លេខទូរស័ព្ទ ៖ 069 907 069 ៕

ប្រភព៖ Brightside | powerofpositivity   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី