Joe Saunders ​អាច​បញ្ចប់​អាជីព​ប្រដាល់​ហើយ ​ក្រោយ​ចាញ់ ​Canelo ​បាក់​ឆ្អឹង​ថ្ពាល់​៣​កន្លែង​

  • 2021-05-11 02:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រដាល់​អង់គ្លេស Billy Joe Saunders ​ទំនង​ជា​អស់​ឱកាស​បន្ដ​អាជីព​ទៀត​ហើយ ​ក្រោយ​ពី​ចាញ់​កីឡាករ Canelo Alvarez ​នៅ​ទឹក​៨ ​ហើយ​បាក់​ឆ្អឹង​រង្វង់​ភ្នែក ​និង​ថ្ពាល់​៣​កន្លែង​ទៅ​ហើយ។

Joe ​ត​ទល់​ជាមួយ Canelo ​បាន​ត្រឹម​ទឹក​៨​ប៉ុណ្ណោះ ​ក្រោយ​ពី​ត្រូវ​១​ដៃ​យ៉ាង​ធ្ងន់។ ​Canelo ​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​មួយ​នេះ ​រូបគេ​ព្យាយាម​សម្រុក​រហូត​ដល់​ទឹក​៨ ​ក៏​មាន​ឱកាស​ដាក់​១​ដៃ​យ៉ាង​ពេញ​កម្លាំង​ទៅ​លើ Joe ​តែ​ម្ដង។ ​ក្រោយ​ពី​ចប់​ទឹក​ភ្លាម ​ក្រុម​ការងារ​របស់​កីឡាករ​អង់គ្លេស​នេះ ​បាន​បោះបង់​ការ​ប្រកួត​តែ​ម្ដង ​ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា​បាក់​ឆ្អឹង​ថ្ពាល​ខ្លាំង​ទៅ​ហើយ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត ​ក្រុម​គ្រូ​ពេទ្យ​ក៏​បាន​បញ្ជូន Joe ​ទៅ​ពិនិត្យ​ភ្លាម ​ហើយ​រក​ឃើញ​ថា​កីឡាករ​រូប​នេះ​រង​របួស​ខ្លាំង ដោយ​បាក់​ឆ្អឹង​រង្វង់​ភ្នែក ​និង​ឆ្អឹង​ថ្ពាល​ដល់​ទៅ​៣​កន្លែង​ឯ​ណោះ។ ​របួស​ធ្ងន់ធ្ងរ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​ជា​ពេល​វេលា​សម​ល្មម​សម្រាប់​កីឡាករ​វ័យ​៣១​ឆ្នាំ​ចូល​និវត្តន៍​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ