អេ ​អាំម៉ារីនភូថង​ នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ បឺត​ សង្ឃឹម​ បាន​លើ​សង្វៀន​ TOWN​

  • 2021-05-11 03:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេ ​អាំម៉ារីនភូថង​ ដែល​កំពុង​ឡើង​កូដ​ និង​ល្បី​ឈ្នះ​គេ​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​តែ​មិន​អាច​សងសឹក​ ឬ​យក​ឈ្នះ​លើ​ បឺត​ សង្ឃឹម​ បាន​នា​ការ​ប្រកួត​ Mas Fight​ កាល​ពី​ថ្ងៃ​អាទិត្យ។​

រូបភាពលើផេក TOWN

អេ ​អាំម៉ារីនភូថង​ ឥលូវ​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​មិន​ចាញ់​បង​ប្រុស​របស់​គេ​ ម៉ឺន​ មេឃា​ នោះ​ឡើយ​ ពោល​តាម​រយៈ​ការ​ឈ្នះ​ជា​បន្តបន្ទាប់។​ ចំពោះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​របស់​ ​អាំម៉ារីនភូថង​ បើ​ទោះ​ជា​គេ​ខំ​បុក​ខ្លាំង​ និង​ចង់​ចូល​លេង​ជង្គង់​យ៉ាង​ណា​ក៏​ បឺត​ សង្ឃឹម​ មិន​កញ្ជ្រោល​តាម​នោះ​ទេ​ពោល​វ៉ៃ​ថយមួយ​ៗតាម​តាម​ស្ដាយ​របស់​ខ្លួន​ដដែល។​

រូបភាពលើផេក TOWN

កូន​ប្រុស​លោក​ អេ ​ភូថង​ ខាង​លើ​នេះ​ហាក់​ពិបាក​ដែរ​ក្នុង​ការ​ដេញ​ចូល​វ៉ៃ​ បឺត​ សង្ឃឹម។​ ចូល​ទៅ​ភាគ​ច្រើន​ត្រូវ​កណ្ដាប់​ដៃ​របស់​ សង្ឃឹម​ ហើយ​នៅ​ពេល​ចាប់​បាន​រៀប​និង​វ៉ៃ​ជង្គង់​ក៏​ត្រូវ​អាជ្ញាកណ្ដាល​បំបែក​ចេញ។​ ដោយ​មិន​មាន​អ្នក​សន្លប់​ក្នុង​ការ​ប្រកួត​១ទឹក​ ៩នាទី​ ដូច្នេះ​អ្នក​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៩ ឧសភា​ ២០២១​ នៅ​ Mas Fight Town ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​