អតីត​ចៅក្រម​ប្រដាល់​ ឃឹម​ សុជាតិ​ បច្ចុប្បន្ន​មាន​របរ​រត់​ Pass App​ និង​លក់​សន្ទូច​ត្រី​

  • 2021-05-12 07:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ចៅក្រម​ និង​អាជ្ញាកណ្ដាល​ដែល​រហ័សរហួន​ ឃឹម​ សុជាតិ​ បច្ចុប្បន្ន​កំពុង​ប្រកប​របរ​រត់​ Pass App ​និង​លក់ឧបករណ៍​សម្រាប់​ស្ទូច​ត្រី​ Online ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។​

លោក ឃឹម សុជាតិ កាលនៅជា​អាជ្ញាកណ្ដាល

លោក​ ឃឹម​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​លោក​មាន​របរ​បន្តិចបន្តួច​ដូច​ជម្រាប​ជូន​ខាង​លើ​ ពេល​ណា​ទំនេរ​រត់​​ Pass App​ និង​ក្រៅ​ពី​នេះ​គឺ​មាន​លក់​ឧបករណ៍​ផ្សេងៗ​សម្រាប់​ស្ទូច​ត្រី។​ ឧបករណ៍​ទាំង​នោះ​រួម​មាន​ដង​ស្ទូច​យក​មក​ពី​ជប៉ុន​ មាន​ផ្លែ​ ខ្សែ​ និង​ស្បែកជើង​ អាវកាក់​ជា​ដើម។​

លោក ឃឹម សុជាតិ

អតីត​ចៅក្រម​ល្បីឈ្មោះ​នៅ​បាយ័ន​ខាង​លើ​បន្ថែម​ទៀត​ថា​ គ្រឿង​សម្រាប់​ស្ទូច​ត្រី​នេះ​មាន​លក់​ច្រើន​ប្រភេទ​ទាំង​ថ្មី​ និង​របស់​ប្រើ​ហើយ(មួយ​ទឹក)​ ដូច្នេះ​បើ​នរណា​ចង់​បាន​ ឬ​ចង់​ជួយ​គាំទ្រ​អាច​ទាក់ទង​តាម​ហ្វេសបុក​លោក​ Khem Socheat លេខ​ទូរស័ព្ទ​ 012 219082។ ​អាជ្ញាកណ្ដាល​មាឌ​ល្អិត​រូប​នេះ​លើក​ឡើង​ទៀត​ថា ​សព្វ​ថ្ងៃ​គឺ​បាន​របរ​ទាំង​នេះ​ហើយ​សម្រាប់​ផ្គត់ផ្គង់​ក៏​ដូច​ជា​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។​

ឧបករណ៍ស្ទូចត្រីដែលលោក ឃឹម​ សុជាតិ​ លក់

រំលឹក​ដែរ​ថា​ លោក​ ឃឹម​ សុជាតិ​ ជា​អតីត​ចៅក្រម​ អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ធ្លាប់​បំពេញ​ការងារ​នៅ​សង្វៀន​បាយ័ន​កន្លង​ទៅ។​ លោក​ ឃឹម​ សុជាតិ​ មាន​ឈ្មោះ​ល្បី​ដែល​អ្នក​ទស្សនា​ប្រដាល់​សរសើរ​ថា​រហ័សរហួន​ក្នុង​ការ​ចាប់​កីឡាករ​ពេល​ប្រកួត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម