ស៊ឹម​ ប៊ុនស្រ៊ន់​ បង្ហើប​ចំណូល​ពី​របរ​កសិកម្ម​មួយ​ខែៗ​មិន​ធម្មតា...​

  • 2021-05-13 02:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ MMA​ ស៊ឹម​ ប៊ុនស្រ៊ន់​ បង្ហើប​ចំណូល​ពី​របរ​កសិកម្ម​លក់​កូន​ឈើ​ព្រៃ​ និង​កូន​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​បាន​ប្រហែល​ ៤០០០-៥០០០​ដុល្លារ​ក្នុង​មួយខែៗ។​

ប៊ុនស្រ៊ន់ ពេលឧបត្ថម្ភកូនឈើដល់ទាហាននៅកំពង់ចាម

ប៊ុនស្រ៊ន់​ បាន​ឲ្យ​ដឹង​ថា​ កិច្ចការ​កសិកម្ម​បណ្ដុះ​កូន​ឈើ​ និង​លក់​កូន​ឈើ​សព្វ​ថ្ងៃ​គឺ​រវល់​ច្រើន​គួរសម​នេះ​ប៉ះ​ជា​មួយ​ជំងឺ​កូវីដ​ ១៩​ ខ្លះៗ​ផង។​ ពេល​ខ្លះ​ត្រូវ​ដឹក​ជូន​អតិថិជន​ដល់​ខេត្ត​ៗ​ផ្សេង​ទៀត។​

បើ​ងាក​ទៅ​ប្រាក់​ចំណូល​វិញ​ ប៊ុនស្រ៊ន់​ បង្ហើប​ប្រាប់​ថា​ក្នុង​មួយៗ​អាច​រក​បាន​ចន្លោះ​ពី​ ៤០០០-៥០០០​ដុល្លារ​ ប៉ុន្តែ​មិន​ជា​សល់​ប៉ុន្មាន​ឡើយ​ ព្រោះ​ក៏​ត្រូវ​ចំណាយ​ច្រើន​ដែរ​ ដូច​ជា​ប្រាក់​ខែ​កម្មករ​ បាយ​ទឹក​ និង​ការ​ចំណាយ​ផ្សេងៗ​មួយ​ចំនួន​ទៀត។​

ស៊ឹម ប៊ុនស្រ៊ន់

រំលឹក​ដែរ​ថា​ ស៊ឹម​ ប៊ុនស្រ៊ន់​ ជា​អតីត​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ ឬ​ហៅ​ថា​ MMA​ របស់​កម្ពុជា​ និង​ធ្លាប់​បង្ហាញ​មុខ​លើ​សង្វៀន​ ONE​ ជា​ច្រើន​ដង​ទៀត​ផង។​ ប៊ុនស្រ៊ន់​ បាន​ផ្អាក​ឡើង​សង្វៀន​យូរ​ឆ្នាំ​ហើយ​ ដោយ​ងាក​មក​ចាប់​របរ​បណ្ដុះ​កូន​ឈើ​លក់​ជំនួស​វិញ ​ហើយ​បច្ចុប្បន្ន​កសិដ្ឋាន​របស់​គេ​គឺ ភូមិ​ស្គន់​ ឃុំ​សូទិន​ ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​។ បើសិនមាន​អ្នក​ចង់​បាន​កូន​ឈើ​អាច​ទាក់ទង​គេ​បាន​តាម​ហ្វេសបុក​ Sim Bunsrun ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី