ផ្លូវការ! 2PM នឹងវិលមកវិញនៅចុងខែមិថុនា ជាមួយ​នឹង​អាល់ប៊ុមថ្មី ក្រោយស្ងាត់ ៥ឆ្នាំ

  • 2021-05-18 01:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ព័ត៌មាន Joy News 24 បាន​បញ្ជាក់ថា 2PM នឹង​វិល​មក​វិញ​នៅ​ចុង​ខែមិថុនាខាងមុខ ជាមួយ​នឹង​អាល់ប៊ុមថ្មី​ ត្រៀមជាពិសេស។

សមាជិក​ក្រុម​ពេល​នេះ​កំពុង​ត្រៀមខ្លួន​យ៉ាង​មុតមាំ និង​ព្យាយាម​បង្ហើយការងារ​ថ្មី​នេះ​ ដើម្បី​ជា​កាដូសម្រាប់​អ្នក​គាំទ្រទាំងអស់ សម្រាប់​ការវិល​មក​វិញ​លើក​នេះ ក្រោយ​ផ្អាកមួយរយៈធំ។

កាល​ពីឆ្នាំ ២០១៦ 2PM បាន​ចេញ​អាល់ប៊ុម​មួយ​មាន​ចំណងជើងថា «GENTLEMAN’S GAME» ដូចនេះ​បើគិតមក​ដល់ពេល​នេះ​ វា​មាន​រយៈពេល​ ៥ឆ្នាំ​ហើយ ដែល​ពួកគេ​ផ្អាក​សកម្មភាព​ Comeback។

តាម​ការ​ឲ្យដឹង​ទៀត​នោះ បទ​ថ្មី​ដែល​គ្រោង​ចេញ​ឆាប់ៗ សមាជិក​ទាំង ៦​នឹង​បង្ហាញ​ភាពសិចស៊ីរបស់ខ្លួន បែប​បុរសសង្ហាទាក់ទាញ ឯ Concept អាចនឹង​ស្រដៀង​នឹង​បទ «My House»

ងាក​ទៅ ផលិតកម្ម JYP វិញ​ក៏​បាន​ចេញ​មុខ​បញ្ជាក់​ដែរ​ថា​ 2PM ពិត​ជា​នឹង​វិល​មក​វិញ​មែន គឺ​ចុងខែមិថុនា ហើយ​សម្រាប់​កាលបរិច្ឆេទ្ធ​ជាក់លាក់ ក្រុមហ៊ុន​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី