Man Utd ព្រមាន​ប្រើ​ធម៌​ក្ដៅ​លើ​អ្នក​គាំទ្រ បើ​ហ៊ាន​ធ្វើ​ការ​​តវ៉ា​នៅ Old Trafford យប់​នេះ

  • 2021-05-18 02:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម​ Manchester United បាន​ព្រមាន​ថា ពួក​គេ​នឹង​ប្រើ​ធម៌​ក្ដៅ​​លើ​សកម្មភាព​អាក្រក់​ផ្សេង​ៗ​របស់​អ្នក​គាំទ្រ​សម្រាប់​ការ​ប្រកួត​នៅ Old Trafford នា​រាត្រី​នេះ។

United នឹង​​បើក​កីឡដ្ឋាន​ធ្វើ​ការ​ស្វាគមន៍​​​អ្នក​គាំទ្រ​ចំនួន​១​ម៉ឺន​នាក់ សម្រាប់​ការ​ប្រកួត​​ចុង​ក្រោយ​ក្នុង​ផ្ទះ​នៃ​រដូវ​កាល​នេះ ដោយ​ត្រូវ​ប៉ះ Fulham។ ក្លឹប​បាន​និយាយ​ថា​ អ្នកគាំទ្រ​ណា​​ម្នាក់​បង្ក​កំហុស​ចំពោះ​អាកប្បកិរិយា​ប្រឆាំង ឬ​ការ​បំផ្លិចបំផ្លាញ រួមទាំង​ការ​បាញ់​ភ្លើង​នៅ​លើទីលាន​នឹង​ត្រូវ​ប្រឈមមុខ​​ការ​ហាមឃាត់​មិន​ឲ្យ​ចូល​កីឡដ្ឋាននិង​កាត់ទោស​តាម​ច្បាប់។

Man Utd ធ្លាប់​ត្រូវ​បាន​លើក​ការ​ប្រកួត​ម្ដង​រួច​មក​ហើយ កាល​ប៉ះ​ជាមួយ Liverpool នៅ​ដើម​ខែ​ឧសភា​នេះ។ មូលហេតុ​ដោយ​សារ​តែ​អ្នក​គាំទ្រ​បាន​ធ្វើ​ការ​តវ៉ា​ចង់​ឱ្យ​ត្រកូល Glazer ដែល​ជា​ម្ចាស់​ក្លឹប Manchester United ​លក់​ភាគហ៊ុន​ដែល​ពួកគេ​មាន​នោះ​ចោល​។ ហើយ​ពួក​គេ​ក៏​មិន​សប្បាយ​ចិត្ត​​រឿង​ដែល​បិសាច​ក្រហម​ចូលរួម​លេង​ពាន European Super League៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម