បាត់មុខ​ លី​ រិទ្ធី​ យូរ​ឥលូវ​សប្ដាហ៍នេះ​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​

  • 2021-05-18 02:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​សៀមរាប​ លី​ រិទ្ធី​ អាច​ឡើង​សង្វៀន​ប្រកួត​វិញ​ហើយ​នៅ​សប្ដាហ៍​លើ​សង្វៀន​បាយ័ន​ បន្ទាប់​ពី​របួស​ដៃ​សម្រាក​មួយ​រយៈ​ពេល​ធំ​មក​នេះ។​

លី រិទ្ធី ប្រកួតពីមុន

នេះ​បើ​តាម​ការ​បង្ហោះ​កម្មវិធី​ប្រកួត​លើ​ផេក​ Bayon kun khmer បាន​បញ្ជាក់​ថា​កីឡាករ​ លី​ រិទ្ធី​ គឺ​មាន​ឈ្មោះ​ឡើង​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ យ៉ាម​ ខេមរា​ លើ​ប្រភេទ​ទម្ងន់​ ៧១​គីឡូ​ក្រាម។​

រិទ្ធី​ មាន​បញ្ហា​របួស​ដៃ​ប្រហែល​ជិត​មួយ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​រូប​នេះ​ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ពី​ការ​ប្រកួត​ និង​សំងំ​ព្យាបាល​មួយ​រយៈ​ពេល​ធំ​តែ​ម្ដង។​ យ៉ាង​ណា​គេ​ក៏​ឃើញ​វីដេអូ​នៃ​ការ​ហ្វឹកហាត់​របស់​គេ​ខ្លះៗ​ផង​ដែរ​តាម​បណ្ដាញ​សង្គម​ប៉ុន្មាន​សប្ដាហ៍​នេះ​ហើយ​បញ្ជាក់​ពី​របួស​ជា​សះស្បើយ​អាច​វិល​ចូល​សង្វៀន​វិញ។​

កីឡាករ លី រិទ្ធី

រំលឹក​ដែរ​ថា​ លី ​រិទ្ធី​ ជា​អ្នក​ប្រដាល់​នៃ​ក្លឹប​ប្រដាល់​ Mr Ly​ គុន​ខ្មែរ​ក្នុង​ខេត្ត​សៀមរាប។​ កីឡាករ​រូប​នេះ​ជា​ក៏​អតីត​អ្នក​លេង​គុន​ល្បុក្កតោ​ផង​ដែរ។​ រិទ្ធី​ ប្រកួត​ជា​មួយ​ យ៉ាម​ ខេមរា​ នៅ​ថ្ងៃ​សៅរ៍​ ទី​២២​ ឧសភា​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​