Tuchel ថា Chelsea ឈប់​ឈឺ​ចាប់​រឿង FA Cup ហើយសុំ​ស្រង់​ដើម​វិញ​នៅ​៣​ប្រកួត​ចុងក្រោយ

  • 2021-05-18 07:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Thomas Tuchel បាន​និយាយ​ថា Chelsea បាន​ត្រៀម​ខ្លួន​ល្អ​វិញ​ហើយ បន្ទាប់​ពី​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ទល់​នឹង Leicester City។

តោខៀវ​ Chelsea បាន​ចាញ់ Leicester ១-០ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ Chelsea ពេល​នេះ​បាន​ចាញ់​៣​​ដងក្នុង​ចំណោម​៤​ប្រកួត​ចុងក្រោយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup របស់​ពួក​គេ។ យ៉ាងណា ពួក​គេ​នៅ​សល់​​ឱកាស​ដើម្បី​ប្រជែង​ពាន Champions League និង​ការ​ស្វែង​រក​កន្លែង​មួយ​ដើម្បី​ទៅ​លេង​ពាន​រង្វាន់​​មួយ​នេះ​នៅ​រដូវ​កាល​ក្រោយ។

យប់​នេះ​ Chelsea នឹង​ត្រូវ​សងសឹក​ជាមួយ Leicester សម្រាប់​ការ​ប្រកួត​ក្នុង​លីគ ហើយ​ក៏​ជា​ណាត់​សំខាន់​ដូច​គ្នា​ដើម្បី​ប្រជែង​យក​តំណែង​ក្រុម​កំពូល​ទាំង​៤។ មុន​ការ​ប្រកួត​មក​ដល់​លោក Tuchel បាន​និយាយ​ថា Chelsea បាន​បំភ្លេច​រឿង​ការ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ FA Cup ហើយ​កំពុង​ផ្ដោត​លើ​៣​ប្រកួត​ចុងក្រោយ។

“វា​នៅ​ក្នុង​ដៃ​របស់​ពួក​យើង​ ហើយ​ពួក​យើង​នៅ​សល់​​២​ប្រកួត​ចុងក្រោយ​ក្នុង​លីគ។ ពួក​យើង​ខ្លាំង​ហើយ​ដែល​បាន​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ ដូច្នេះ​ខ្ញុំ​ជឿជាក់​​ពួក​យើង​ខ្លាំង​គ្រប់គ្រាន់​​ក្នុង​ការ​​ដោះស្រាយ​ស្ថានភាព"។ សម្ដី​លោក Tuchel។

៣​ប្រកួត​ចុងក្រោយ​ដែល Chelsea ត្រូវ​លេង​រួម​មាន ជួប Leicester City និង​ Aston Villa ក្នុង​លីគ និង​លេង​ផ្ដាច់ព្រ័ត្រ UCL ជាមួយ Man City។ លោក Tuchel រំពឹង​ថា​ក្រុម​របស់​លោក​នឹង​ជំនះ​ឧបសគ្គ​ចុង​ក្រោយ​ដើម្បី​បញ្ចប់​រដូវ​កាល​​ឈរ​នៅ​កម្រិត​ខ្ពស៕

​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ