កាន់តែក្ដៅឡើងហើយ! អ៉ីស្រាអែល បាញ់កម្ទេចមន្ទីរធ្វើតេស្តរកកូវីដ១៩ តែមួយគត់របស់ ហ្គាហ្សា

  • 2021-05-18 09:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរធ្វើតេស្តជំងឺកូវីដ១៩ ដែលមានតែមួយគត់នៅតំបន់ ហ្គាហ្សា ត្រូវបានអុីស្រាអែល បាញ់កម្ទេចនៅក្នុងជម្លោះក្តៅគគុក រវាងអុីស្រាអែល និង ប៉ាឡេស្ទីន។ មន្រ្តីក្រុម ហាម៉ាស បាននិយាយថា គ្លីនិចមួយដែលជាកន្លែងតេស្តរកជំងឺកូវីដ១៩ ត្រូវបានអុីស្រាអែល វាយប្រហារ។

គ្លីនិច Al-Rimal នៅក្នុងតំបន់ ហ្គហ្សា ត្រូវបានកម្ទេច ដោយបង្កឱ្យបុគ្គលិកសុខាភិបាល រងរបួសជាច្រើននាក់។ នៅមុនពេលមានជម្លោះរវាង អុីស្រាអែល និង ប៉ាឡេស្ទីន ក្រុមគ្រូពេទ្យនៅ ហ្គាហ្សា បាននិយាយថា ពួកគេតែងតែធ្វើតេស្តរកកូវីដ១៩ ជូនប្រជាជន យ៉ាងណោចណាស់ ១៦០០នាក់ក្នុងមួយថ្ងៃ។

អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ប្រជាជននៅតំបន់ ហ្គាហ្សា ប្រមាណ ២លាននាក់ ក្នុងនោះមាន ១០៣០០០នាក់ បានតេស្តវិជ្ជមានកូវីដ។ បើតាមការឱ្យដឹងបន្ត មនុស្សចំនួន ៩៣០នាក់បានស្លាប់ដោយសារវីរុសកូវីដ៕

ប្រភព៖ TimeofIsrael   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម