ដល់ក! ចេញពីកន្លែង១ ចូលកន្លែង១ កាត់ខេត្តចំនួន ១១ ជាប់ត្រឹមខេត្តទី ១២ ធ្វើតេស្តមានវិជ្ជមានកូវីដ
- 2021-05-18 09:36:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ក! ចេញពីកន្លែង១ ចូលកន្លែង១ កាត់ខេត្តចំនួន ១១ ជាប់ត្រឹមខេត្តទី ១២ ធ្វើតេស្តមានវិជ្ជមានកូវីដ
ចន្លោះមិនឃើញ
បុរសម្នាក់ បានធ្វើដំណើរចេញពីខេត្តមួយចូលទៅកាន់ខេត្តមួយ ដោយបានចូលសម្រាកច្រើនកន្លែងក្នុងអំឡុងពេលធ្វើដំណើររបស់ខ្លួន ចុងក្រោយត្រូវអាជ្ញាធរខេត្តប៉ៃលិន ធ្វើតេស្តរកឃើញថាមានវិជ្ជមានកូវីដ១៩។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពី រដ្ឋបាលខេត្តប៉ៃលិន។
នាថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដែលប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពភ្នំកុយ បានធ្វើតេស្តទៅលើអ្នកដំណើរម្នាក់ (មានប្រវត្តិនៃការធ្វើដំណើរសង្ស័យ) ដោយលទ្ធផលទី១ (តេស្តរហ័ស) វិជ្ជមាន បន្ទាប់មកក្រុមការងារបានបញ្ជូនវត្ថុសំណាកទៅធ្វលតេស្តនៅមន្ទីរពិសោធន៍ខេត្ត ជាលទ្ធផលគឺនៅតែវិជ្ជមានដដែល។ បុរសវិជ្ជមានកូវីដ១៩ រូបនេះ មានឈ្មោះ ឈ្មោះ គេង រ់ាវី ភេទប្រុស អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានមុខរបរជាអ្នកលក់សំបករថយន្ត Wing Force។
គួរបញ្ចាក់ថា បុរសវិជ្ជមានកូវីដ១៩ ខាងលើបានធ្វើដំណើរចូលទៅកាន់ខេត្តចំនួន ១០ និងក្រុងចំនួន១ ដែលមានដូចជា ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្ត ព្រះសីហនុ ខេត្តកោះកុង ក្រុងភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបាត់បាត់ដំបង និងចុងក្រោយគឺខេត្តប៉ៃលិន តែត្រូវប៉ូលិស និងគ្រូពេទ្យធ្វើតេស្តរកឃើញថាមានវិជ្ជមានកូវីដ១៩។
សូមអានបន្ថែមពីប្រវត្តនៃការធ្វើដំណើរ និងអ្នកពាក់ព័ន្ធជាមួយគាត់ ៖