ថៃ ពិចារណាដោះលែងអ្នកទោស ជាង៥មុឺននាក់ បន្ទាប់ពីវីរុសកូវីដ១៩ ឆ្លងរាលដាលខ្លាំងក្នុងពន្ធនាគារ

  • 2021-05-18 10:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលថៃ កំពុងពិចារណា ដោះលែងអ្នកទោសជាង ៥មុឺននាក់ បន្ទាប់ពីមានការឆ្លងរាលដាលខ្លាំងនៅក្នុងពន្ធនាគារ។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

រូបភាព៖ AP

ករណីឆ្លងវីរុសកូវីដ១៩ ច្រើនជាង ១មុឺននាក់ ត្រូវបានគេរាយការណ៍ថា ផ្ទុះឆ្លងចេញពីក្នុងពន្ធនាគារ ខណៈតួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃ គិតត្រឹមថ្ងៃអង្គារនេះ កើនដល់ ១១៣,៥៥៥នាក់។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក សំសាក់ (Somsak) បានឱ្យដឹងថា ការពិចារណាដោះលែងអ្នកទោសដើម្បីកាត់បន្ថយហានិភ័យ ការឆ្លងកូវីដ១៩ នៅក្នុងពន្ធនាគារគឺជាជំហានបន្ទាប់ ប៉ុន្តែនៅពេលនេះ អ្វីដែលត្រូវធ្វើ គឺរដ្ឋាភិបាលព្យាយាមពន្លឿនការចាក់វ៉ាក់សាំងឱ្យអ្នកទោសឱ្យបានឆាប់រហ័សបំផុត៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា