១៤៣នាក់ ឡានពេទ្យដឹកឆ្វេចឆ្វាចពីយប់មិញនេះ ផ្ទុះខ្លាំងជាងគេចេញពី ៤ខណ្ឌនេះហើយ

  • 2021-05-18 10:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ-​១៩ ចំនួន ១៤៣ នាក់នាក់ថែមទៀត សម្រាប់ទិន្នន័យនៅថ្ងៃទី ១៧ ឧសភា ២០២១ នេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ អំពីអត្តសញ្ញាណអ្នកឆ្លងនៅល្ងាចនេះ ។

ក្នុងចំណោមអ្នកដែលរកឃើញមានវិជ្ជមានវីរុសនេះ មានមួយចំនួនធំ គឺបានចេញពីបណ្ដាខណ្ឌចំនួន ៤ មានច្រើនជាងគេ ។ ក្នុងនោះរួមមាន៖ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលមានហានិភ័យសូមបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ការពារខ្លួន ពីវីរុសនេះ គ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះ ។

បន្ថែមលើពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ៕