ចុងខែនេះ ក្រសួងនឹងសម្រុកចាក់វ៉ាក់សាំងនៅភ្នំពេញ ឱ្យគ្រប់ខណ្ឌទាំង ១៤

  • 2021-05-18 10:59:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅខែ មិថុនា ខាងមុខនេះ កម្ពុជា នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋគ្រប់ខណ្ឌទាំង ១៤។ នេះជាការបញ្ជាក់របស់លោក ជំទាវ ឱ វណ្ណឌីន ទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅវិទ្យាល័យបឹងកេងកង។

នាព្រឹកថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២១ នៅក្នុងឱកាសចុះពិនិត្យមើល ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅវិទ្យាល័យបឹងកេងកង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មានថា នៅខែមិថុនាខាងមុខកម្ពុជានឹងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនប្រជាពលរដ្ឋគ្រប់ទាំង១៤ខណ្ឌទាំងអស់ ខណៈដែលវ៉ាក់សាំងត្រូវបាននាំចូលជាបន្តបន្ទាប់តាមការបញ្ជាទិញរបស់កម្ពុជា ដូច្នេះយើងមិនបារម្ភពីការខ្វះខាតវ៉ាក់សាំងនោះទេ។ លោកជំទាវ ក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី ២៣ ខែឧសភា ខាងមុខនេះ វ៉ាក់សាំង ១លានដូស នឹងមកដល់កម្ពុជា ហើយកម្ពុជានឹងបន្តចាក់ជូនពលរដ្ឋដែលមិនទាន់បានចាក់ ក្នុងខណ្ឌទាំង១៤ មួយវិញទៀត ចំពោះការចាក់វ៉ាក់សាំងនេះដែរ គឺទៅតាមចំនួនវ៉ាក់សាំងដែលកម្ពុជាមាន ៕

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម