កម្មវិធីថ្មី «Starting Up» អ្នកសម្របសម្រួល សុទ្ធតែ CEO ឆ្នើមនៃក្រុមហ៊ុនល្បីនៅកម្ពុជា

  • 2021-05-27 03:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Starting Up" គឺជាកម្មវិធី​សម្ភាសន៍ ជជែកពិភាក្សា ដេញដោល ជាមួយ​សហគ្រិន​ ដែលបាន​ចាប់ផ្ដើមជំនួញនៅក្នុងវិស័យផ្សេងៗគ្នា។ កម្មវិធីថ្មីសន្លាងមួយនេះ នឹងពិភាក្សាវែកញែកជីកកកាយយករឿងពិតនៅពីក្រោយការជោគជ័យ និងបរាជ័យលើអាជីវកម្មមួយចំនួន ដែលធ្វើឲ្យស្ថាបនិកទាំងនោះអាចបន្តរស់រីកចម្រើន និងនាំមុខគេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើងាកមកមើលអ្នកសម្របសម្រួលកម្មវិធីវិញ សុទ្ធតែជាសហគ្រិន ជានាយកប្រតិបត្តិឆ្នើមៗ ប្រចាំក្រមហ៊ុនល្បីៗនៅកម្ពុជា ។ សូមមកស្គាល់ទាំងអស់គ្នា៖

១. លោក​ ជី​ សិលា

ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Group ។ លោក ជី សិលា បាន​បង្កើត​អាជីវកម្ម​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៩៨ ផ្ដើម​ជាមួយ​ដើម​ទុន​ ៥០០ ដុល្លារ​តែ​ប៉ុណ្ណោះ​។ ​​​លោក​មាន​បទ​ពិសោធន៍​ជា​មគ្គុទ្ទេសក៍​ទេសចរ​ណ៍​ហើយ​បន្ទាប់មក ក្នុង​ការងារ​ផ្សាយពាណិជ្ជកម្ម និង​ការ​រចនា លោក​ ជី​ សិលា និង​ដៃ​គូ​បាន​បង្កើត​សាជីវកម្ម​ ស៊ី​ប៊ីអឹម​ នៅ​ឆ្នាំ ២០០២ (ដែល​​មាន​អាជីវកម្ម​ ៨ អេហ្វ &​ ប៊ី​ និង​ក្រុមហ៊ុន​​សេវាកម្ម​ម្ហូបអាហារ​ជា​ច្រើន​) ក៏​ដូច​ជា​ការ​បើក​នូវ​សាជីវកម្ម​សប្បាយ​ឌីជីថល​ នៅ​ចុង​ឆ្នាំ ២០០៧ ។

២.កញ្ញា ដែក ដារី

ជា​នាយក​ផ្នែក​គ្រប់គ្រង​​នៅ​ក្រុមហ៊ុន​​​ 360 EVENTS ដែល​ផ្ដល់​សេវាកម្ម​ខាង​​រៀប​ចំ​កម្មវិធី (Event) ​​មាន​ឯកទេស​ខាង​សេវាកម្ម​រៀប​ចំ​ពិធី​ពិព័រណ៍​ និង​ការ​តាំង​បង្ហាញ​ផលិតផល​ជា​ដើម​។ កញ្ញា ​កំពុង​ផ្លាស់ប្ដូរ​ក្រុមហ៊ុន​​បែប​ប្រពៃណី​របស់​ខ្លួន​​​ទៅ​​ជា​​ក្រុមហ៊ុន​បែប​បច្ចេកវិទ្យា​មួយ​អាច​ផ្សារ​​ភ្ជាប់​អ្នក​ទិញ និង​អ្នក​លក់​តាម​អ៊ីនធឺណិត​អន​ឡាញ​ ឬ​​ជាមួយ​អ្នក​លក់​លើ​ទីផ្សារ​ផ្ទាល់​។​

សហគ្រិនស្ត្រីរូបនេះ ​ក៏​ជា​សហ​ស្ថាបនិក​ នៃ​ការ​ចាប់​ផ្ដើម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ បែប​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ក្នុង​ឆ្នាំ​២០១៨ ​លោក​ស្រី ​Dary គឺជា​ប្រធាន​ ​សភា​យុវជន​អន្តរជាតិ​នៅ​កម្ពុជា​ហៅ​កាត់ JCI ​​​ជា​អង្គការ​មួយ​ដែល​ផ្ដល់​ចំណេះ​​អោយ​យុវជន​បង្កើត​ផល​វិជ្ជមាន​តាម​រយៈ​ការ​រៀន​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​គម្រោង​សហគមន៍​។ ជំនាញ​របស់​កញ្ញា​រួម​មាន​ការ​លក់ និង​ផ្នែក​ទីផ្សារ​ ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​។ ក្រោម​អាហារូបករណ៍​ Fulbright លោក​ស្រី Dary​ ទទួល​បាន​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង និង​ផ្សព្វផ្សាយ​ ពី​​​មហាវិទ្យាល័យ Emerson នៅ​បូស្តុន រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក​។

៣. លោក​ ធុល រិទ្ធី

ជា​សហ​ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ SmallWorld Venture។ លោក​ ធុល រិទ្ធី គឺជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ពី​បរិស្ថាន​ និង​ជា​សហគ្រិន​មួយ​រូប​។ គាត់​ធ្វើការ​នៅ​ក្នុង​គម្រោង​អ្នកប្រើប្រាស់​គ្រឿង​​អេឡិច​ត្រូនិក​ Open Source, Blockchain, និង​ការ​អប់រំ​។ មាន​វិស័យ​ចំនួន៣ ដែល​សមស្រប​ទៅ​នឹង​សក្ដានុពល​ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ការ​អភិវឌ្ឍ​អចលនវត្ថុ​ជាមួយ​នឹង​ធម្មជាតិ និង​ទេសចរណ៍​ផ្សង​ព្រេង​របស់​គាត់​។

យោងទៅតាមទម្លាប់ដែលគាត់ចូលចិត្ត រួមមាន ការ​ជិះ​កង់ ការ​រត់​រយៈ​ចម្ងាយ​វែង និង​សកម្មភាព​កីឡា ក្បាច់​គុន និង​ទស្សនវិជ្ជា​​ ដទៃ​ទៀត រិទ្ធី បាន​ជួប​ជាមួយ​នឹង​បុគ្គល​ប្រកប​ដោយ​ទំនោរ​ ដែល​គាត់​ត្រូវ​បាន​ទទួល​ការ​ជម្រុញទឹកចិត្ត តាមរយៈការធ្វើការងារជាមួយបុគ្គលទាំងនោះ​ លើគម្រោងមួយចំនួន។ គម្រោង​បច្ចុប្បន្ន​របស់​គាត់ គឺ​ SmallWorld, KOOMPI, Selendra, Vitamin Air, និង Grood-E។

៤. លោក​ ស៊ឹម ចាន់គីរីរត្ន

គឺជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ BanhJi ។ លោក​ ស៊ឹម ចាន់គីរីរត្ មាន​បទ​ពិសោធន៍​ ១៦ ឆ្នាំ ក្នុង​វិស័យ​ហិរញ្ញវត្ថុ ក្នុង​កម្រិត​ថ្នាក់​ឧត្ដម ទាំង​អ្នក​ប្រតិបត្តិ និង​សមត្ថភាព​ជា​អ្នក​ផ្ដល់​យោបល់​/ប្រឹក្សា ក៏ដូចជា​ ជា​សហគ្រិន​មួយ​រូប​។ បទពិសោធន៍​របស់​គាត់ រួមមាន​ នាយក​ផ្នែក​ហិរញ្ញវត្ថុ សហ​ស្ថាបនិក​ និង​ដៃ​គូ​គ្រប់គ្រង​នៃ​ការិយាល័យ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​ការិយាល័យ​សវនកម្ម ជា​អ្នក​ផ្តល់​យោបល់​ផ្នែក​ហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនធំៗចំនួន៣ ក្នុង​ប្រទេស​កម្ពុជា ជា​​សមាជិក​ក្រុមប្រឹក្សា​ភិបាល នៃ​វិទ្យា​ស្ថាន​ជំនាញ​គណនេយ្យករ និង​សវនករ​កម្ពុជា​ (KICPAA) ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​សមាគម​ ស៊ី​ហ្វេសអូ (CFO) កម្ពុជា ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា។

លោក​គឺជា​សមាជិក​នៃ​សមាគម​គណនេយ្យករ​ជំនាញ​គណនេយ្យ​ភាព (ACCA) ជា​សមាជិក​នៃ​វិទ្យាស្ថាន​គណនេយ្យករ និង​សវនករ​សាធារណៈ​កម្ពុជា (CPA) ជា​សមាជិក​នៃ​វិទ្យាស្ថាន​គណនេយ្យករ​​ជំនាញ​គ្រប់គ្រង (ACMA) និង​ជា​សមាជិកគណនេយ្យករជំនាញ​គ្រប់គ្រង​សកល​៕