គួរឱ្យសរសើរ! ថ្នាំដុសធ្មេញ Signal ប្រកាសបញ្ចុះតម្លៃ ដើម្បីរួមចំណែកជួយសង្គម អំឡុងកូវីដ ១៩

  • 2021-06-12 02:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិតណាស់ ការចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលលំបាក គឺជាទង្វើមនុស្សធម៌ដែលមិនអាចមើលរំលងបានឡើយ។ ជាពិសេសពេលស្ថិតក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ដែលប្រទេសកម្ពុជាកំពុងតែជួបវិបត្តិនៃការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩។

តួយ៉ាង ទាំងស្ថាប័នរដ្ឋ និងឯកជនភាគច្រើន បានជួយ និងកំពុងបន្តចូលរួមសហការគ្នាតាមរយៈរូបភាពផ្សេងៗគ្នា ដូចជាជំនួយមនុស្សធម៌ជាសម្ភារៈ និងថវិការជាដើម ដើម្បីចូលរួមសហការគ្នាជួយឲ្យយើងទាំងអស់គ្នាឆ្លងផុតគ្រាលំបាក និងស្ថានភាពដែលមិនធ្លាប់ជួបមកនេះ។

មិនខុសគ្នាឡើយ ដើម្បីចូលរួមចំណែកជួយដល់សង្គម និងកាត់បន្ថយការលំបាកនានារបស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែជួបប្រទះដោយសារតែបញ្ហាកូវីដ-១៩ ថ្នាំដុសធ្មេញស៊ីកណល (Signal) អំបិល ម្លូ ក៏ចូលរួមជាចំណែកជួយដល់សង្គមផងដែរ តាមរយៈការបញ្ចុះតម្លៃលក់របស់ខ្លួនក្នុងកម្រិតដ៏គួរឲ្យកត់សម្គាល់។

ចាប់ពីពេលនេះតទៅ ថ្នាំដុសធ្មេញស៊ីកណល (Signal) អំបិល ម្លូ ដែលនាំចូលដោយ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នឹងត្រូវដាក់លក់ក្នុងតម្លៃត្រឹមតែ ៣,០០០រៀល ប៉ុណ្ណោះ ក្នុង ១ ប្រអប់ ពោលគឺបញ្ចុះតម្លៃដល់ទៅ ១៥០០រៀល ស្មើនឹង ៣៣,៣៣% បើធៀបទៅនឹងការលក់ក្នុងតម្លៃកាលពីមុន គឺ ៤,៥០០រៀល ក្នុង១ប្រអប់។

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត បានបញ្ជាក់ថា ការសម្រេចចិត្តបញ្ចុះតម្លៃក្នុងកម្រិតនេះ គឺមិនត្រឹមតែជួយឲ្យប្រជាពលរដ្ឋទូទៅកាត់បន្ថយការចំណាយលើការទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយឲ្យពួកគាត់អាចប្រើប្រាស់ថ្នាំដុសធ្មេញដែលមានគុណភាពខ្ពស់ដើម្បីការពារសុខភាពមាត់ធ្មេញរបស់ខ្លួនផងដែរ។

ខាងក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត បានបន្ថែមទៀតថា៖ «គោលដៅសំខាន់ក្នុងការបញ្ចុះតម្លៃនេះ គឺការចូលរួមជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកហិរញ្ញវត្ថុ អំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ ដើម្បីជួយពួកគាត់ឲ្យមានលទ្ធភាពប្រើប្រាស់ថ្នាំដុសធ្មេញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ ហេតុនេះ គ្រួសារកម្ពុជារបស់យើង អាចមានសុខភាពមាត់ធ្មេញល្អ ហើយនេះគឺជាទស្សនវិស័យជាសកលរបស់ក្រុមហ៊ុន យូនីលីវើ (Unilever) ផងដែរ ក្នុងការជួយគ្រប់គ្រួសារទាំងអស់ឲ្យមានស្នាមញញឹមដ៏ស្រស់ស្អាត»។

ក្រុមហ៊ុនបានបញ្ជាក់ថែមទៀតថា ថ្នាំដុសធ្មេញ ស៊ីកណល (Signal) អំបិល ម្លូ ចង់ឲ្យក្រុមគ្រួសារជាទីស្រឡាញ់របស់កម្ពុជា អាចប្រើប្រាស់ថ្នាំដុសធ្មេញដែលផ្សំពីរូបមន្តពិសេសពីធម្មជាតិ រួមមានអំបិល និងស្លឹកម្លូ ដែលជារូបមន្តបុរាណរបស់ប្រជាជនខ្មែរយើង។ អំបិល ជួយឲ្យអញ្ចាញធ្មេញមានសុខភាពល្អ ស្លឹកម្លូ ជួយធ្វើឲ្យធ្មេញរឹងមាំ តាមរយៈការកាត់បន្ថយបាក់តេរី នៅក្នុងមាត់។ ហេតុនេះ ថ្នាំដុសធ្មេញ ស៊ីកណល អំបិល ម្លូ អាចកម្ចាត់មេរោគ និងបាក់តេរីក្នុងមាត់ ដែលធ្វើឲ្យអញ្ចាញមានសុខភាពល្អ ធ្មេញរឹងមាំ និងខ្យល់ដង្ហើមស្រស់ថ្លា។

ថ្នាំដុសធ្មេញ ស៊ីកណល (Signal) អំបិល ម្លូ បានបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា តាំងពីឆ្នាំ២០១៨ មកម្ល៉េះ និងជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសបារាំង។

ក្រៅពីការបញ្ចុះតម្លៃលក់របស់ខ្លួន ក្រុមហ៊ុនក៏បានចូលរួមក្នុងសកម្មភាពជួយសង្គម ដោយកន្លងមក ថ្នាំដុសធ្មេញ ស៊ីកណល (Signal) អំបិល ម្លូ បានផ្តល់អំណោយជាថ្នាំដុសធ្មេញ ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយវិបត្តិនៃការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ និងគ្រោះធម្មជាតិទឹកជំនន់កាលពី ២០២០ ផងដែរ៕

អ៉ិន សុផេង