ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ ​ជឿ​ថា​ក្រុម​ខ្លួន ​នឹង​ឡើង​ទៅ​វគ្គ​១៦​ក្រុមបាន​

  • 2021-06-19 03:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Kevin Volland ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ថា ​ក្រុម​របស់​ខ្លួន​នឹង​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​បាន សម្រាប់​ការប្រកួត​ពាន​រង្វាន់ Euro 2020 ​នេះ​។

​អាល្លឺម៉ង់​បើក​ឆាក​ចាញ់​ក្រុម​បារាំង ​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល F ​នេះ​។ ​ខណៈ​ដែល​ប្រកួត​ទី​២​របស់​ពួកគេ​វិញ ​ប៉ះ​ជាមួយ​ក្រុម​ព័រទុយហ្គាល់​ទៀត​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ​និង​ធ្វើ​បាន​ល្អ​ផង​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។ គេ​ជឿ​ជាក់​ថា​យប់​នេះ ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ជក់​ចិត្ត​ខ្លាំង​មិន​ខាន។

​Volland ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ លេង​នៅ​ក្លឹប Monaco ​បាន​និយាយ​បែប​នេះ​ថា​៖ “យើង​មិន​ភ័យ​ទេ​យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ល្អ​និង​សុទិដ្ឋិនិយម​ថា​យើង​នឹង​លេង​ការ​ប្រកួត​ល្អ​ជាមួយ​ព័រទុយហ្កាល់​និង​ឆ្លង​ផុត​វគ្គ​ចែក​ពូល”៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ