បង្ហាញពីភាពអស្ចារ្យនៃ Fashion ! អូលីវ៉ា គង់ ស៊ូយួរស្បែកជើងកែងឡើងភ្នំខ្នងផ្សារ ថត​ជា​ម៉ូដ​ស្ដេច​បក្សី​យ៉ាង​អស្ចារ្យ

  • 2021-07-02 07:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាម៉ូដែល នឹងជាគ្រូបង្វឹកល្បីឈ្មោះ Oliva Kong បង្ហាញភាពអស្ចារ្យយ៉ាងគក្រើកដោយថ្មីៗនេះ Oliva តស៊ូធ្វើដំណើរថ្មើជើងច្រើនគីឡូម៉ែត្រ ឡើងកំពូលភ្នំសំពៅ និងភ្នំខ្នងផ្សា ដើម្បថតម៉ូត Fashion បក្សីស្លាបសយ៉ាងទាក់ភ្នែក។

Oliva Kong ពិតជាធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រស្ញើចសរសើយ៉ាងខ្លាំងចំពោះឆន្ទះ មុះមុតរបស់ លោក ដោយកាលពីថ្មីៗនេះ Oliva ចំណាយពេលវេលា កម្លាំងកាយចិត្ត ធ្វើដំណើរជាច្រើនម៉ោងយួរ ស្បែកជើងកែង និងសម្លៀកបំពាក់ជាច្រើនម៉ូដ ទៅដល់កំពូលភ្នំសំពៅ និងខ្នងផ្សា ដើម្បីថតរូបង្ហាញ ពីភាពអស្ចារ្យនៃវិស័យ Fashion។ តាម​វីដេអូ​ខ្លី គេ​ឃើញ អូលីវ៉ា ដើរ​ខ្ជើចៗ បង្ហាញ​ពី​អាការ​ឈឺ​ចាប់​នៅ​លើ​ជើង ដែល​ក្រោយ​មក​សាមី​ខ្លួន​បាន​ប្រាប់​ថា លោក​ឈឺ​ជើង​ខ្លាំង ដោយ​សារ​ពាក់​ស្បែក​ជើង​កែង​ដើរ។

លោក​ថា អ្នក​ណា​មើល​មក​លោក​យ៉ាង​ម៉េច គឺ​ជា​រឿង​របស់​គេ តែ​លោក គឺ​ជា​លោក និង​ធ្វើ​អ្វី​ទៅ​តាម​ការ​គិត និង​យល់​ឃើញ​ត្រឹម​ត្រូវ​ផ្ទាល់​ខ្លួន នោះ​គឺ​លោក​ចង់​បង្ហាញ​ព្រម​គ្នា​ពី Fashion និង​ទិដ្ឋភាពដ៏​អស្ចារ្យ​នៃ​ភ្នំខ្នង​ផ្សារ​ដ៏​ល្បី​របស់​ខ្មែរ​យើង។

ក្នុងនោះគេសង្កេតឃើញឈុត១ ចំណោមឈុតទាំងអស់គឺ ឈុតបក្សីសត្រដាងស្លាបដែលគ្រងដោយ Oliva Kong ផ្ទាល់ ពិតជាស្អាតទាក់ភ្នែកជាមួយការច្នៃម៉ូដសម្លៀកបំពាក់ និងការតុបតែងខ្លួនយ៉ាងលេច ត្រដែត។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រសរសើខ្លាំងនោះគឺ Oliva ពាក់ស្បែកកែងកម្រិតខ្ពស់ចោទ ជាមួយឈុត បក្សីស ដើរចុះពីភ្នំមានចំណោតយ៉ាងជឿរជាក់ស្វាហាប់៕

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន នោះ​គឺ​ជា​ការ​ទៅ​ដល់​លើក​ទី១របស់​លោក​នៅ​តំបន់​ខ្នង​ផ្សារ​ដ៏​ពេញ​និយម​របស់​កម្ពុជា។ ដូច្នេះ​ហើយ បាន​ធ្វើ​ឲ្យ​លោក​ទប់​មាត់​មិន​ជាប់​ជាមួួយ​ទិដ្ឋភាព​ដែល​លោក​បាន​ឃើញ។ "Wow វា​ពិត​ជា​ស្អាត​ខ្លាំង​ណាស់ ដូច​ឋានសួគ៌​អីចឹង!"៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម