Saka រង​ការ​រើសអើង​ពូជសាសន៍​យ៉ាង​ដំណំ ក្រោយ​ទាត់​ប៉េណាល់ទី​មិន​ចូល

  • 2021-07-12 02:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ Bukayo Saka ​បាន​​​ទទួល​រង​ការ​រើសអើង​ពូជសាសន៍ បន្ទាប់​ពី​ខកខាន​ឱកាស​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី​មិន​​ចូល​ក្នុង​ជំនួប​ Euro ផ្ដាច់ព្រ័ត្រ​​រវាង​អង់គ្លេស​ទល់​នឹង​អ៊ីតាលី។

រូបភាពផ្ដល់សិទ្ធិ​ដោយ AFP

កីឡាករ​វ័យ​១៩​ឆ្នាំ​​សមាជិក​របស់​ក្រុម Arsenal បាន​ប្ដូរ​ចូល​លេង​នៅ​វគ្គ​ទី​ពីរ និង​ជា​អ្នក​ទាត់​ប៉េណាលទី​ទី​៥ អំឡុង​​ពេល​ទាត់​ចាញ់​ជាមួយ​អ៊ីតាលី។ អ្នក​ចាត់​ទី​ Gianluigi Donnarumma បាន​​សង្គ្រោះ​បាល់​របស់ Saka គ្រប់គ្រាន់​​ជួយ​អ៊ីតាលី​ឈ្នះ​ប៉េណាល់ទី ៣-២ ​គ្រង​ពាន Euro ២០២០។

អ្វី​ដែល​មិន​នឹង​ស្មាន ក្រោយ​ចប់​ការ​ប្រកួត Saka បាន​ក្លាយ​ជា​ជន​រងគ្រោះ ដោយ​ត្រូវបាន​​ទទួល​រង​ការ​រើសអើង​ពូជសាសន៍​ជា​ពាក្យ​មិន​ល្អ​ផ្សេង​ក្នុង​​រូបភាព​របស់​គេ​លើ​ Instagram។ លើ​រូប​ដែល​គេ​ទើប​បង្ហោះ​មុន​ផ្ដាច់ព្រ័ត្រ​​មាន​គណនី​មួយ​បាន​ប្រាប់​ Sake ឲ្យ​ចេញ​ពី​ជម្រើស​ជាតិ​អង់គ្លេស​ទៅ ខណៈ​គណនី​មួយ​ទៀត​ថា សូម​ទៅ​នីហ្សេរីយ៉ា​វិញ​ទៅ។

រូបភាពផ្ដល់សិទ្ធិ​ដោយ AFP

សហព័ន្ធ​បាល់ទាត់​របស់​អង់គ្លេស FA បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​រើសអើង​ពូជសាសន៍​បែប​នេះ​ឡើយ ហើយ​នឹង​មិន​ស្វាគមន៍​ឡើយ​ចំពោះ​អ្នក​គាំទ្រ​ដែល​បញ្ចេញ​ចរិត​បែប​នេះ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ