មិនខុសពី Elon Musk ក្រុមហ៊ុន Apple ទិញ Bitcoin ប្រមាណ ២,៥ ពាន់លានដុល្លារ

  • 2021-07-14 09:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានដំណឹងចចាមអារាមលេចឮថា Apple កំពុងធ្វើវិនិយោគដ៏ធំក្នុងវិស័យ Crypto ដោយទិញ Bitcoin ប្រមាណ ២,៥ពាន់លានដុល្លារ នេះបើយោងទៅតាមប្រភពរបាយការណ៍ពី ទីផ្សារឌីជីថល CoinMarketCap។

ដំណឹងនេះផងដែរ មិនទាន់មានការប្រកាសជាផ្លូវការពី Apple នៅឡើយទេ។ ក្រៅពីនេះ តម្លៃ Bitcoin ក៏មិនទាន់មានការរង្គើខ្លាំងនៅដូចកាលដែល Elon Musk បានប្រកាសទិញ Bitcoin ប្រមាណ ១,៥ពាន់លានដុល្លារ កាលពីដើមឆ្នាំផងដែរ ត្បិតអីវាជាដំណឹងនេះកំពុងស្ថិតក្នុងសភាពចចាមអារ៉ាមនៅឡើយ ។

គួរបញ្ជាក់ផងដែរថា កាលពី ចុងខែខែឧសភា កន្លងទៅ Apple បានប្រកាសជ្រើសរើស ថ្នាក់ដឹកនាំផ្នែកអភិវឌ្ឍន៍អាជីវកម្ម ដែលមានបទពិសោធន៍ទូទាត់រូបិយបណ្ណឌីជីថល (Cryptocurrency) ក៏ដូចជារកដំណោះស្រាយដទៃទៀតក្នុងការទូទាត់ការលក់ដូរ។ ដែលដំណឹងនេះ ក្នុងក្រសែភ្នែកអ្នកវិភាគជាច្រើនបានលើកឡើងថា Apple កំពុងតែចំណាប់អារម្មណ៍ ចំពោះរូបិយប័ណ្ណឌីជីថល ហើយក៏បញ្ជាក់ថា ពួកគេកំពុងត្រៀមខ្លួនជាមុនដើម្បីប្រកួតប្រជែងនឹងដៃគូនាពេលអនាគត បើសិនជាពួកគេត្រូវការប្រើប្រាស់ Crypto ក្នុងមធ្យោបាយណាមួយ៕

ប្រភព៖ Companies Market Cap   ប្រែ​សម្រួល៖ កុសល