Bitcoin បន្តធ្លាក់ថ្លៃ ក្រោយដំណឹងសំខាន់មួយនៅ ខេត្តអានហួយ ប្រទេសចិន

  • 2021-07-19 07:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bitcoin បន្តធ្លាក់ថ្លៃមកនៅត្រឹម ៣១៥០០ដុល្លារ ដោយធ្លាក់ចុះប្រមាណ ៤% ក្នុង ១ BTC នាថ្ងៃទី១៤ ខែកក្កដា ដែលជាតម្លៃទាបបំផុតជាង ៣សប្ដាហ៍ក្រោយនេះ បន្ទាប់ពីប្រកាសដំណឹង ខេត្តអានហួយ ប្រទេសចិន បានបិទការជីករកលុយឌីជីថល (mining cryptocurrency) និងជួញដូរ។

ខេត្តអានហួយ គឺជាតំបន់ចុងក្រោយបង្អស់នៅក្នុង ប្រទេសចិន ដែលត្រូវបានបិទពីការជីករកលុយឌីជីថល បន្ទាប់ពីមានចំណាត់ការបិទទ្រង់ទ្រាយធំតាំងពីដើមឆ្នាំកន្លងមក ដូចជាការបិទការជីករកលុយឌីជីថល នៅខេត្តស៊ីនជាំង យូណាន និងស៊ីឈួន។

គួរបញ្ជាក់ថា ហេតុផលដែលរដ្ឋាភិបាលបិទទីតាំងជីករកលុយឌីជីថល ក៏ព្រោះតែការប្រើប្រាស់ថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់ ដែលឈានដល់កង្វះអគ្គិសនីប្រើប្រាស់ និងការប៉ះពាល់ដល់បរិស្ថាន ត្បិតការផលិតអគ្គិសនីកន្លែងខ្លះត្រូវបានផលិតពីប្រភពបំពុលបរិស្ថាន។

បន្ថែមពីនេះ ការបិទទីតាំងជីករកលុយឌីជីថលនិងការជួញដូរនៅ ប្រទេសចិន អាចធ្វើឱ្យប៉ះពាល់ធំដល់ទីផ្សារលុយឌីជីថលលើពិភពលោក ពិសេសគឺ Bitcoin ត្បិតអីការសិក្សានៅ ឆ្នាំ២០២០ បានរកឃើញថាប្រទេសចិន មានកម្មភាពផ្សេងៗជាច្រើនប្រមាណជា ៨០% លើលុយឌីជីថល Bitcoin៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម