អេដមីនផេក Universe Pageant បង្ហាញការអន់ចិត្តជុំវិញរឿងបវរកញ្ញា ប៉ុន សរ៉ាវត្តី

  • 2021-07-22 07:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះ Admin ផេក Universe Pageant បាន​បង្ហាញអារម្មណ៍អន់ចិត្ត ជុំវិញរឿងបវរកញ្ញាភព​ផែនដី ២០២០ គឺកញ្ញា ប៉ុន សុរ៉ាវត្តី ដែលហាក់ពុំសូវមានមហាជនស្គាល់ នឹងគាំទ្រដូច Miss ដ៏ទៃ។

បន្ទាប់ពីបញ្ចប់ការប្រកួតដ៏អស្ចារ្យរបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី ក្នុងកម្មវីធី Miss Pageant Cambodia កាលពីថ្ងៃទី៣ មករា ២០២០រួចមក ឃើញថាតារាម៉ូដែលរូបនេះ រស់​ក្នុង​ភាពស្ងប់ស្ងាត់​បន្តិច ពោលគឺមិនសូវលេចមុខ ក្នុងកម្មវិធីទូរទស្សន៍នានា ឬ​ការងារ​សិល្បៈ​នានា​ប៉ុន្មាននោះទេ។ បញ្ហា​នេះ បាន​ធ្វើឱ្យ Admin page Universe Pageant បង្ហាញអារម្មណ៍មិនសប្បាយចិត្តពេលឃើញ វត្តី មិនសូវមានប្រិយមិត្តស្គាល់ សោះក្រោយជ័យលាភីឯក។

Admin page៖” វត្តី ជាជ័យលាភី Miss Planet Cambodia 2020 នឹងជាស្រ្តីទី២ដែលត្រូវតំណាង កម្ពុជាក្នុងការប្រកួត Miss Planet International លើកទី២ ហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍ និងស្គាល់ពីសំណាក់ហ្វេនៗ បវរកញ្ញាសោះឡើយយក្រោយគ្រងម្កុដរួច” ។

រម្លឹងផងដែរថាស្រីស្អាត ប៉ុន សុរ៉ាវត្តី មិនត្រឹមតែមានសមត្ថភាពដើរម៉ូដ ចំណេះដឹងទូទៅល្អ​រហូត​ដណ្ដើមបាន ជាម្ចាស់ពាននោះទេ វត្តី ក៏មានសមត្ថភាពពិសេសក្នុងការសម្ដែងផងដែរ។ ដោយកន្លងមក វត្តី ធ្លាប់ សម្ដែងក្នុងរឿង”អធិដ្ឋានស្នេហ៍” បាន​មួយ​រឿង​ដែរ តែ​បន្ត​ពី​នោះ​មក នាង​ហាក់​ឆ្ងាយ​ពីការងារ​សិល្បៈនានា៕

អត្ថបទ៖ Pav SreyPich