ឡៅ​ ចិត្រា៖​ ចង់​តែ​ឡើង​វ៉ៃ​ឲ្យ​បងប្អូន​មើល​ទេ​ ប៉ុន្តែ​ឥលូវ​ឈឺ​ជើង​ហើយ

  • 2021-07-23 08:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ថា​រូប​គេ​ចង់​តែ​ឡើង​ប្រកួត​ជូន​អ្នក​គាំទ្រ​ទស្សនា​នោះ​ទេ​ ប៉ុន្តែ​លើក​នេះ​សុំ​ទោស​ហើយ​មិន​បាន​ប្រកួត​ជូន​ទេ​ព្រោះ​ឈឺ​ជើង។​

របួសរបស់ ឡៅ ចិត្រា

ឡៅ ចិត្រា​ បាន​សុំ​ទោស​ដល់​អ្នក​គាំទ្រ​ក៏​ដូច​ជា​មហាជន​ដែល​រង់ចាំ​ការ​ប្រកួត​សងសឹក​របស់​គេ​ជា​មួយ​ជើង​ខ្លាំង​ ផល​ សោភ័ណ្ឌ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​កម្មវិធី​ Kun Khmer All Star។​ អ្នក​លេង​គុន​ខ្មែរ​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយសារ​របួស​ជើង​ឆ្វេង​នេះ​ធ្វើ​ទុក្ខ​ឡើង​វិញ​ពេល​ហ្វឹកហាត់​ទើប​អាក់ខាន​ការ​ប្រកួត​មួយ​នេះ។​ **«កុំ​ថា​ឡើយ​ឡើង​ប្រកួត​ សូម្បី​តែ​ដើរ​ធម្មតា​ក៏​មិន​ចង់​កើត​ផង។​ បើ​ខ្ញុំ​ឡើង​ទៅ​វ៉ៃ​ទាំង​ឈឺ​បែប​នេះ​ ចាញ់​ទៅ​នាំ​គេ​ថា​យក​លេស​ឈឺ​អី​ណា»​ សម្ដី​ ឡៅ​ ចិត្រា។​**

កីឡាករ ឡៅ ចិត្រា

រំលឹក​ដែរ​ថា​ បើ​តាម​គម្រោង​នោះ​ ឡៅ​ ចិត្រា​ នឹង​ត្រូវ​ប្រកួត​សងសឹក​ជា​មួយ​កីឡាករ​ ផល​ សោភ័ណ្ឌ​ នៅ​ថ្ងៃ​អាទិត្យ​ ទី២៥​ ខែ​កក្កដា​ ២០២១​ នេះ​ក្នុង​កម្មវិធី​ Kun Khmer All Star​ របស់​លោក​ ស៊ន​ អេលីត។​ អេលីត​ ភក្កី​ នឹង​ត្រូវ​ជំនួស​ ចិត្រា​ ប្រកួត​ជា​មួយ​ ផល​ សោភ័ណ្ឌ វិញ៕​

វីដេអូ ឡៅ ចិត្រា ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម