មជ្ឍដ្ឋាន​ប្រដាល់​ភ្ញាក់ផ្អើល​ខ្លាំង​ចាញ់​សន្លប់​របស់​ ឃីម​ បូរ៉ា​ យប់​មិញ​

  • 2021-07-26 02:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាញ់​ដល់​សន្លប់​របស់​អ្នក​ប្រដាល់​ ឃីម​ បូរ៉ា​ មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​មជ្ឍដ្ឋាន​ប្រដាល់​ព្រោះ​កម្រ​ឃើញ​កីឡាករ​រូប​សន្លប់​ណាស់​ ដូច្នេះ​ហើយ​មាន​ការ​ស៊ែ​ និង​បញ្ចេញ​យោបល់​ច្រើន។​

អេលីត ចំរើន​ និង​ ឃីម​ បូរ៉ា

និយាយ​ពី​ការ​ប្រកួត​រវាង​ ឃីម​ បូរ៉ា​ និង​ អេលីត​ ចំរើន​ យប់​មិញ​នេះ​គឺ​ ២ទឺក​មុន​សន្លប់​នេះ​គឺ​ល្អ​មើល​ ពោល​ម្នាក់​ៗ​ចេញ​អាវុធ​លឿនៗ​ និង​សម្រុក​គ្នា​តាំង​តែ​ពី​ដើម​ដំបូង​តែ​ម្ដង។​ ក្នុង​ការ​ប្រកួត​នេះ​អ្នក​គាំទ្រ​មួយ​ចំនួន​លើក​ឡើង​តាម​ហ្វេសបុក​ថា​ ឃីម​ បូរ៉ា​ ហាក់​មាន​ប្រៀប​ច្រើន​ព្រោះ​វ៉ៃ​បាន​ចូល​គោលដៅ​ល្អ​ជាង​ជិត​២ទឹក​នេះ​ បើ​កុំ​តែ​ភ្លាត់​ចូល​ក្បាច់​គ្រវាត់​ដៃ​របស់​ ចំរើន​ ទេ​អាច​នឹង​ទទួល​បាន​ជ័យជម្នះ។​

បូរ៉ា ពេលចាញ់យប់មិញ

ការ​លើក​ឡើង​មួយ​ចំនួន​ទៀត​ថា​កម្រ​ឃើញ​ជើង​ខ្លាំង​ ឃីម​ បូរ៉ា​ ត្រូវ​កីឡាករ​រូប​ណា​វ៉ៃ​ឲ្យ​សន្លប់​ឈឹង​បែប​នេះ​ណាស់​ ពោល​ការ​សន្លប់​នេះ​ខណៈ​រូប​គេ​កំពុង​វ៉ៃ​ល្អ​ និង​ដេញ​ដៃគូ​ទៀត​ផង​ ប៉ុន្តែ​បែរ​ជា​ចាញ់​សន្លប់​សឹងតែ​មើល​មិន​ទាន់​ថា​ត្រូវ​ស្នៀត​អ្វី​ទៅ​វិញ។​ ដំណឹង​ចាញ់​សន្លប់​នេះ​គឺ​មាន​ការ​ចែក​រំលែក​ (Share)​ ច្រើន​តាម​ហ្វេសបុក​ភ្លាមៗ​តែ​ម្ដង​ បើ​ទោះ​ជា​បញ្ចប់​ការ​ប្រកួត​នោះ​ម៉ោង​១០​យប់​ជាង​ក៏​ដោយ។​

អេលីត ចំរើន ឈ្នះ​យប់មិញ

រំលឹក​ដែរ​ថា​ យប់​មិញ​នេះ​កីឡាករ​ជើង​ខ្លាំង​ ឃីម​ បូរ៉ា​ បាន​ភ្លាត់​ចាញ់​សន្លប់​របស់​កីឡាករ​ អេលីត​ ចំរើន​ ចុង​ទឹក​ទី២​ នៃ​ការ​ប្រកួត​បើក​ឆាក​លើក​ទី១​ កម្មវិធី​ប្រដាល់​ Kun Khmer All Star​ របស់​លោក​ ស៊ន​ អេលីត។​ ការ​ចាញ់​សន្លប់​របស់​ បូរ៉ា​ នេះ​ដោយ​ស្នៀត​គ្រវាត់​ដៃ​មក​ក្រោយ​របស់​ ចំរើន៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​