ធ្លាយដំណឹងមកថា Lexus គ្រោងផលិត SUV ខ្នាតតូច ប្រើម៉ាស៊ីន Hybrid ស៊ីសាំងតិចបំផុត

  • 2021-07-27 03:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Lexus កំពុងតែមានគម្រោងផលិតរថយន្តប្រភេទ Subcompact Crossover ដែលស្ថិតនៅក្រោមម៉ូដែល UX។

រថយន្ត Lexus UX

រថយន្តថ្មីនេះនឹងត្រូវផលិតលើគ្រោងឆ្អឹង GA-B ដែលកំពុងប្រើលើរថយន្ត Toyota Yaris Cross ហើយវាក៏ទំនងជាដាក់លក់នៅលើទីផ្សារដូចគ្នា ដូចជា អឺរ៉ុប ជប៉ុន និងអូស្ត្រាលី ជាដើម។ បើនិយាយពីម៉ាស៊ីនរបស់វាវិញ នឹងប្រើម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១០០សេះ ដែលកំពុងប្រើលើម៉ូដែល Yaris នេះដែរ។

រថយន្ត Toyota Yaris Cross

ប្រសិនបើរថយន្ត Lexus ថ្មីនេះចាប់កំណើតមកមែន វានឹងត្រូវប្រជែងជាមួយនឹងរថយន្ត ដូចជា BMW X1 និង Audi Q2 ជាដើម។ គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Lexus ក៏បានបង្ហើបឲ្យដឹងពីគម្រោងរថយន្តសម្រាប់ទីក្រុង (city car) ដោយបង្ហាញគំរូរថយន្ត LF-SA កាលពីប៉ុន្មានឆ្នាំមុនទៀតផង៕

គំរូរថយន្ត LF-SA

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម