Heechul ថាខ្លួនបែកពីសង្សារ ដោយសារវក់លេង Game ខ្លាំង​ពេក

  • 2021-07-27 03:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាទូរទស្សន៍ Kim Won Hee បាន​លើកឡើងពី​បទពិសោធន៍ និងដំបូន្មាន​ច្រើន​ពិរឿង​រៀបការ ដល់ Heechul។

ស្ថិតក្នុង​ភាគ​ទី ៩ នៃកម្មវិធី «Fallen for Korea – International Couple» របស់ MBN ដែល​នឹងចាក់​ផ្សាយនៅថ្ងៃទី២៨ ខែកក្កដា បាន​បង្ហាញពីជីវិត​រស់នៅ​ប្រចាំ​ថ្ងៃរបស់គូស្នេហ៍បរទេស​មួយគូ។

នៅ​ថ្ងៃនេះ​ គូស្នេហ៍ ១គូត្រូវ​បាន​គេឃើញថាគូស្វាមីភរិយាអន្តរជាតិមួយគូនៅខ្វែងគំនិតគ្នា ស្របពេលភរិយាសម្ដែង​អារម្មណ៍មិនស្រួល​ចិត្តចំពោះ​ស្វាមីរបស់នាង​ ដែលជក់នឹងការលេង Game តាំង​ពីព្រឹកជាប់រហូត។

ក្នុងភាគ​នេះ​ ភរិយាៗដែល​ជាជនបរទេស​បាន​និយាយពីអារម្មណ៍ពិត​របស់ពួកគេចំពោះ​ស្វាមី ដែលញៀននឹង Game ជ្រុល។ គ្រប់គ្នា​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ ស្របពេល​ MC បង្ហាញពីតម្លៃរបស់ឧបករណ៍លេង Game ដែល​ប្ដីៗចំណាយជាមធ្យម។

ចូល​ដល់ចំណុចនេះ​ Kim Hee Chul ក៏បាន​ចែក​រំលែង​ពី​ដំណើរបែកបាក់ស្នេហាពីមិត្តស្រី ដោយ​សារតែលោកជក់នឹង​ Game ខ្លាំង​ពេក។ ជាការឆ្លើយតប ពិធីការិនី Kim Won Hee បាន​ផ្ដល់ដំបូន្មាន​ថា​៖ «អ្នក​ត្រូវតែ​បញ្ឈប់ការលេង Game មុនរៀបការ​»។

ទន្ទឹម​នឹងនេះ​ដែរ ភាគថ្មី​ដែល​និយាយ​ពី​ «គូស្នេហ៍បរទេស» ទាក់ទង​នឹង​ Gameនេះនឹង​ចាក់ផ្សាយ​នៅ​ថ្ងៃទី២៨ ខែកក្កដាវេលាម៉ោង ១១យប់ (ម៉ោងនៅ​កូរ៉េ)៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី