វ័យចាស់ឡើងៗ Song Hye Kyo កាន់តែក្មេងល្ហក់មន្តស្នេហ៍ភាយកាន់តែខ្លាំងក្នុងកម្មវិធីរបស់ Fendi

  • 2021-07-28 01:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Song Hye Kyo បាន​បង្ហាញ​ភាព​ស្រស់ស្អាតឥតខ្ចោះ ដោយ​សារសម្រស់ស្រស់ត្រកាល​ក្នុង​ពេល​ចូលរួមកម្មវិធីរបស់ Fendi។

តារាស្រីដែលស្ថិតក្នុង​វ័យ ៣៩ឆ្នាំ Hye Kyo រូបនេះ​ បាន​បង្ហាញវត្តមាន​ក្នុង​កម្មវិធីរបស់​ Brand ល្បី​ខាងលើក្នុង​នាម​ជា​ទូតសុឆន្ទៈ (Brand Ambassador)។​ ទោះ​បីវ័យ​ជ្រេក៏ដោយ​ ក៏នាង​នៅ​តែ​ក្មេង​ស្អាត ប្រៀបដូវយុវវ័យ ពេល​នាង​ក្រងសក់មកចំហៀង ជាមួយ​នឹង​ការ Make-Up ស្រាលៗ​បែប​ផ្កាឈូក គួរជាទីទាក់ទាញ។

រម្លឹក​ទៅ​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២១នេះ Fendi បាន​​ចាប់ដៃគូសហការជាមួយ​នឹង​ Song Hye Kyo ស្របពេល​ពួកគេ​បាន​ចេញមុខប្រកាសថា​នាងគឺជា ទូតសុឆន្ទៈជនជាតិរបស់កូរ៉េ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី