ចេញមុខរួមគ្នាក្នុងថ្ងៃ Fanmeeting ទាំង Yang Yang និង Dilireba ប្រៀបដូចរាជបុត្រ និងព្រះនាង

  • 2021-07-29 01:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃទី២៨ ខែកក្កដារឿងភាគ​ចិន​ថ្មី «You Are My Glory» បាន​ប្រាព្ធ​កម្មវិធី​ Fanmeeting មួយនៅ​ក្នុង​ទីក្រុងប៉េកាំង ដោយ​មាន​វត្តមាន​របស់តួឯកប្រុសស្រី Yang Yang និង Dilireba។

វត្តមាន​ពេល​នេះ​កាន់តែ​ធ្វើឲ្យកម្មវិធី​ពោរពេញ​ដោយភាព​ស្រស់បំព្រង​ និង​កាន់​តែ​ជា​ទីចាប់អារម្មណ៍​ពេញ​ពិភពសិល្បៈចិន ចំណែកអ្នក​ចូលទស្សនា Livestream វិញកើនឡើង​យ៉ាងលឿន​រៀងរាល់នាទី បញ្ជាក់ប្រជាប្រិយភាពរបស់​រឿង​នេះ​ពិតជា​មិនធម្មតាឡើយ។

ដោយឡែក​និយាយ​ពី​ការ​បង្ហាញមុខ​របស់​តួឯក​ប្រុស​ស្រីរបស់ «You Are My Glory» វិញ សឹង​តែដូចរាជបុត្រ និងព្រះនាង​ទៅហើយ។ ខាងប្រុស​ក៏សង្ហាគ្មានទាស់ ស្របពេល​ខាងស្រីឡើងខ្ញង់គួរជាទីគយគន់ ប៉ុន្តែ​ទាស់តែម្យ៉ាង ព្រោះគ្រប់គ្នា​សង្កេតឃើញថា​ Dilireba ពេល​នេះ​ស្រកទម្ងន់ច្រើនជាងមុន៕

អត្ថបទ៖ យី សុធារី