តិចនិក ពង្រីកបង្រួញតួអក្សរលើ iPhone ដោយលឿនរហ័ស មិនបាច់ចូល Settings

  • 2021-07-29 04:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីកំណត់ទំហំតួអក្សរផ្សេងៗ តម្រូឱ្យអ្នកចូលទៅកាន់ Settings ដែលអាចយូរ និងបង្កការរំខានដល់អ្នក ខណៈអ្នកត្រូវប្រើមុខងារនេះញឹកញាប់។

ដើម្បីដោះស្រាយយើងសូមណែនាំឱ្យអ្នក ទាញមុខងារ ពង្រីក/បង្រួម តួអក្សរ យកមកដាក់ Control Center ដើម្បីងាយស្រួលប្រើ កំណត់បានភ្លាមៗ តាមវីធីខាងក្រោមនេះ។

វិធីទាញយកមុខងារ ពង្រីក/បង្រួម តួអក្សរ យកមកដាក់នៅ Control Center៖

  • ចូលទៅកាន់ Settings > Control Center > ចុចសញ្ញាបូកបន្ថែមលើ Text Size ជាការស្រេច

របៀបប្រើប្រាស់៖

  • ចូលទៅកាន់ Control Center > ចុចលើ មុខងារ Text Size > អូស ពង្រីក/បង្រួម តួអក្សរតាមការចង់បាន៕

អត្ថបទ៖ កុសល