សោកស្ដាយ! តារាចម្រៀងរ៉េបស្រី សាំង សុខ សេរី បាត់បង់អ្នកម្ដាយជារៀងរហូតហើយ

  • 2021-07-30 06:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣០ កក្ដដា នេះជាថ្ងៃដែលក្រៀមក្រំខ្លាំងបំផុតសម្រាប់តារាចម្រៀងរ៉េបស្រីប្រចាំប្រទេសកម្ពុជា កញ្ញា សាំង សុខសេរី បានបាត់បង់អ្នកម្ដាយជាទីស្រលាញ់លាជារៀងរហូត។

យោងតាមហ្វេសផ្លូវការរបស់តារាចម្រៀងរ៉េបរូបនេះ បានឱ្យដឹងថានៅព្រឹកថ្ងៃទី៣០ នេះក្រុមគ្រួសារ សាំង សុខសេរី ជួបទុក្ខធំប៉ុនភ្នំដែលអ្នកម្ដាយមានគុណទទួលមរណភាព បន្សល់នូវភាពសោកសៅយ៉ាងខ្លាំងក្នុងគ្រួសារ។

នៅយប់មុនថ្ងៃស្លាប់របស់អ្នកម្ដាយ សុខសេរី បានបង្ហោះសារក្រៀមក្រំលើកទឹកចិត្តម្ដាយឱ្យខំប្រឹង តស៊ូយកឈ្នះដើម្បីត្រឡប់មានសុខភាពល្អរស់ជាមួយកូនវិញ៖”តិចក៏ដោយច្រើនក៏ដោយឱ្យ តែមាន សង្ឃឹម! ខំឡើងម៉ាក់” ប៉ុន្តែទោះជាខំបន់ស្រនយ៉ាងណាក្ដី សុខសេរី នៅតែមិនអាច ការពារអ្នកម្ដាយ នាងបានពោលប៉ុន្មានម៉ោងក្រោយម្ដាយនាងបានទទួលមរភាព។

ដំណឹងតក់ស្លុតនេះធ្វើឱ្យមហាជន ជាពិសេសមិត្តសិល្បៈរួមអាជីពបានចូលរួមសោកស្ដាយ និងរំលែក ទុក្ខចំពោះ សេរី នឹងមានការលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រផងដែរ៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម