ចាល់កន្លែងដាក់សព! ថៃ ដល់ដំណាក់កាលប្រើកុងតឺន័រ ដាក់សាកសពអ្នកស្លាប់ដោយសារកូវីដ

  • 2021-08-02 07:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលផ្ទុកសាកសព នៅក្នុងប្រទេសថៃ ត្រូវបានពេញប្រៀប រហូតដល់មន្ទីរពេទ្យ សម្រេចចិត្តទិញកុងតឺន័រដាក់អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមប្រភព័ត៌មាន រ៉យទ័រ នាថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២១។

សន្ទុះនៃការកើនឡើង ករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ បានកំពុងដាក់​សម្ពាធ​ទៅលើប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​ថៃ។ នៅតាម​មន្ទីរពេទ្យ​ធំៗ បន្ទប់សង្រ្គោះបន្ទាន់ ត្រូវចាល់ដោយ​អ្នកជំងឺកូវីដ ព្រោះ​ត្រូវ​ទទួល​ព្យាបាលអ្នកជំងឺ លើសសមត្ថភាព​ដែលខ្លួន​មាន រីឯសាលសម្រាប់ដាក់សាកសពដែលស្លាប់់ដោយសារជំងឺកូវីដ១៩ ត្រូវពេញប្រៀបដោយសារចំនួនអ្នកស្លាប់ក្នុង១ថ្ងៃៗ មិនក្រោម ១០នាក់។

កន្លែងដាក់សព នៅមន្ទីរពេទ្យសាកលវិទ្យាល័យធម្មាសាស្ត្រ ជិតរាជធានីបាងកក ប្រទេសថៃ ត្រូវបានពេញប្រៀបដោយអ្នកស្លាប់ដោយជំងឺកូវីដ១៩ ដោយសារតែរលកនៃការឆ្លងមួយរយៈចុងក្រោយនេះ មានការផ្ទុះរាតត្បាតយ៉ាងខ្លាំង ដោយសារតែមិនមានកន្លែងគ្រប់គ្រាន់ ខាងមន្ទីរពេទ្យបានសម្រេចចិត្តទិញកុងតឺន័រចំនួន ២ សម្រាប់ដាក់សាកសព ដែលស្លាប់ដោយសារជំងឺកូវីដ១៩។ ដោយកុងតឺន័រមួយ មានតម្លៃ ២៥០.០០០ បាត (៧.៦០១ ដុល្លារ)។ នេះជាការបញ្ជាក់ប្រាប់ដោយ លោកវេជ្ជបណ្ឌិត ផារហាតតោឧត្តម Pharuhat Tor-udom ប្រធានមន្ទីរពេទ្យសាកលវិទ្យាល័យធម្មាសាស្ត្រ។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ស្ទើរតែ ២០% នៃសាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ គឺមិនស្គាល់អត្តសញ្ញាណ ហើយនេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង ដល់បុគ្គលិកសុខាភិបាល និងមន្ទីរពេទ្យផ្ទាល់ ជាពិសេសគឺកន្លែងដាក់សាកសពតែម្តង ៕

ប្រភព៖ Reuters   ប្រែសម្រួល ៖ Lady

អត្ថបទពេញនិយម