Brunoថា​ Pogba អាច​ Assist បាល់​រហូត​ដល់​ទៅ​ ៥ ទៅ​៦​ដង​ឯណោះ​ក្នុង​ ១​ប្រកួត​

  • 2021-08-16 11:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Bruno Fernandes បាន​និយាយ​សរសើរ​ខ្សែ​បម្រើ​ Paul Pogba ខ្លាំង​ៗ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ MUTV បន្ទាប់​​​ពី​ជួយ​ Manchester United ឈ្នះ​ Leeds United ក្នុង​លទ្ធផល​ ៥-១ ក្នុង​ប្រកួត​បើក​ឆាក​ Premier League ដំបូង​ក្នុង​រដូវកាល​ថ្មី​ឆ្នាំ​២០២១/២២នេះ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

Bruno បាន​និយាយថា​៖" Pogba គាត់​ធ្វើ​បាន​ល្អ​ណាស់​ គាត់​ជា​កីឡាករ​ដែល​មាន​មាឌ​ធំ​មាំទាំ​ម្នាក់​។ ម្នាក់​ៗ​ដឹង​ពី​គាត់​ច្បាស់​ណាស់​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​អាច​ធ្វើ​ឲ្យ​កាន់​តែ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត​ ព្រោះ​ខ្ញុំ​គិត​ថា​គាត់​នៅ​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ​ទៀត​។ ខ្ញុំ​ច្បាស់​ណាស់​ គាត់​អាច​ Assist បាល់​ឲ្យ​ក្រុម​ក្នុង​១ប្រកួត​ រហូត​ដល់​ ៥ ទៅ​៦​ដង​ឯណោះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" គាត់​ជា​កីឡាករ​ដ៏​មាន​គុណភាព​មួយ​រូប​។ ពួក​យើង​ជឿជាក់​លើ​គាត់​ យើង​ដឹង​ច្បាស់​ណាស់​ពី​អ្វី​ដែល​គាត់​ធ្វើ​មក​លើ​ក្រុម​របស់​យើង​​​ ជាក់​ស្ដែង​ដូច​ជា​ការ​ជួយ​ក្រុម​ឲ្យ​លេង​ឈ្នះ​ដូច​ការ​ប្រកួត​កន្លង​ទៅ​នេះ​ និង​ ជួយ​ក្រុម​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ "៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី