មិននឹកស្មាន! គ្រាន់តែ Google ដំណើរការ default លើ iPhone iPad ត្រូវចាយលុយរាប់ពាន់លាន ឱ្យApple

  • 2021-08-26 03:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឱ្យ search engine របស់ខ្លួន ដំណើរការស្វ័យប្រវត្តិ (default) លើ Safari របស់ iPhone, iPad និង Mac ក្រុមហ៊ុន Google បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំ ទៅឱ្យ ក្រុមហ៊ុន Apple។

Google អាចនឹងចំណាយទឹកប្រាក់ប្រមាណជា ១៥ពាន់លានដុល្លារ ទៅឱ្យ Apple នៅឆ្នាំ២០២១ ដែលការចំណាយនេះកើនឡើង ៥០% ដោយឆ្នាំ២០២០ Google ចំណាយទឹកប្រាក់ត្រឹម ១០ពាន់លានដុល្លារ តែប៉ុណ្ណោះ។ នេះបើយោងទៅតាមរបាយការណ៍ព្យាករណ៍ថ្មីមួយ ពីអ្នកវិភាគនៅ Bernstein ដែលជាក្រុមហ៊ុនផ្តល់ដំបូន្មានហិរញ្ញវត្ថុ។

ដោយឡែក នៅ ឆ្នាំ២០២២ ការចំណាយនេះអាចឡើងដល់ ១៨ - ២០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នេះបើតាមការវិភាគដោយពឹងផ្អែកលើ របាយការណ៍សាធារណៈ Apple រួមទាំងរបាយការណ៍ពី Google ដែលចាយលុយទៅលើការទិញចរាចរណ៍ទិន្នន័យពីក្រុមហ៊ុនខាងក្រៅ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល