តើត្រូវថែរក្សាស្បែកមុខបែបណាឱ្យមានសុខភាពល្អ និងនៅក្មេងជាងវ័យ?

  • 2021-09-04 01:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីស្បែកមានសុខភាពល្អ និងក្មេងជាងវ័យបាននោះ របបអាហារល្អ ការធ្វើលំហាត់ប្រាណទៀងទាត់ ការគេងឱ្យបានគ្រប់គ្រាន់ យល់ដឹងពីវិធីសាស្ដ្រក្នុងការលាងសម្អាត និងបំប៉នស្បែកមុខឱ្យបានត្រឹមត្រូវពិតជាមានសារសំខាន់ខ្លាំងណាស់។

ការថែរក្សាស្បែកឱ្យក្មេងស្អាត និងមានសុខភាពល្អនោះអ្នកអាចធ្វើតាមគោលការណ៍ទាំង ៤យ៉ាងនេះ៖

  • ទី១ ការលាងសម្អាត៖ គួរប្រើប្រាស់ Cleanser ឬសាប៊ូលាងមុខ (facial foam) ប្រភេទណាដែលស្រាលចំពោះស្បែក ចៀសវាងផលិតផលដែលមាន Harsh active ingredient ខ្លាំងៗ ព្រោះវាអាចធ្វើឱ្យស្បែកទទួលការបំផ្លាញទៅវិញ។ គួរជ្រើសរើស Cleanser & facial foam ណាដែលជួយសម្អាតស្បែកមុខបានល្អ និងអាចរក្សាសំណើមលើផ្ទៃមុខស្របពេលតែមួយ។
  • ទី២ ការជម្រុះកោសិកា៖ ធ្វើការជម្រុះកោសិកា ១-៣ដងក្នុងមួយអាទិត្យ(អាស្រ័យតាមប្រភេទផលិតផលនិងស្បែកមុខ)។
  • ទី៣ ការផ្ដល់សំណើម៖ ប្រើប្រាស់គ្រីមរក្សាសំណើម ដើម្បីជំនួយដល់ស្បែកដែលស្ងួត និងជ្រីវជ្រួញឱ្យល្អប្រសើរឡើងវិញ។
  • ទី៤ ការការពារ៖ ប្រើប្រាស់ឡេការពារកំដៅថ្ងៃ (Sunscreen) ជារៀងរាល់ថ្ងៃដើម្បីការពារស្បែកពីការបំផ្លាញពីពន្លឺព្រះអាទិត្យ។ ជាទូទៅឡេការពារកម្ដៅថ្ងៃគួរលាបរៀងរាល់ ២ទៅ ៣ម៉ោងម្ដង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ប្រសិនបើអ្នកមានវ័យចាប់ពី ២៥ ឆ្នាំឡើង ឬ ស្បែកមានសភាពគ្រើម ស្ងួត ស្រអាប់ ចាស់មុនវ័យនោះ ផលិតផល Anti-aging គឺសាកសមបំផុតសម្រាប់លោកអ្នក។

យ៉ាងណាមិញ ការជ្រើសរើសផលិតផលដែលត្រូវនឹងស្បែកមុខ ក៏ជាការលំបាកមួយផងដែរ ជាពិសេសអ្នកមានស្បែកដែលងាយប្រតិកម្ម (sensitive skin) ដូច្នេះថ្ងៃនេះកញ្ញាសូមលើកយកផលិតផលថែរក្សាស្បែករបស់ជប៉ុនមួយចំនួនមកធ្វើការណែនាំជូនអ្នកទាំងអស់គ្នា។

ចង់បានស្បែកមុខស្អាតមានសុខភាពល្អដូចជនជាតិជប៉ុនអ្នកអាចសាកល្បងប្រើប្រាស់ជាមួយ៖

១. Hinata UV Whitening Milk៖ ជាប្រភេទ medicated sunscreen សម្រាប់ជួយការពារស្បែកពីការបំផ្លាញពីពន្លឺព្រះអាទិត្យ និងជួយឱ្យស្បែកមានសុខភាពល្អ។ លក្ខណ:ពិសេសរបស់ Hinata UV Whitening Milk គឺ airy texture ដែលងាយជ្រាបចូលក្នុងស្បែកបានល្អ និងមិនធ្វើឱ្យស្ទះរន្ធរោម មិនបង្កឱ្យមុខឡើង ស (white cast) ឬប្រេងរលើបលើផ្ទៃមុខនោះទេ។

(Hinata UV Whitening Milk)

**២. Hinata Matcha Face packs៖** ជាប្រភេទម៉ាសអប់មុខដែលផ្សំឡើងដោយតែបៃតង(Organic green tea) ដ៏ល្បីនៅជប៉ុនឈ្មោះ ក្យូតុ អ៊ុជិ (Kyoto Uji tea)។ ម៉ាសនេះមានតួនាទីជួយកាត់បន្ថយកម្ដៅនៅក្នុងស្បែកដែលទទួលរងពីកំដៅថ្ងៃ និងជួយកាត់បន្ថយស្រ្តេសនៅលើស្បែក ជួយបន្ទន់ស្បែកឱ្យ relax និងជួយជម្រុះកោសិកាលើស្បែកបែបស្រាលៗថ្នមៗ។ ក្លិនឈ្ងុយតែបៃតងធម្មជាតិដែលមាននៅក្នុងម៉ាស ជួយធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ relaxក្នុងពេលប្រើប្រាស់។

(Hinata Matcha Face packs)

៣. Hinata Stem Cell Premium Serum ៖ ជាប្រភេទសេរ៉ូម Anti-aging ដែលផ្សំឡើងពីសារធាតុបណ្តុះពីកោសិកាដើមរបស់មនុស្ស ចំនួន២ប្រភេទ (Human Adipocyte Conditioned Media Extract, Human Fibroblast Conditioned Media) និងសារធាតុបណ្តុះពីកោសិកាដើមរុក្ខជាតិចំនួន២ប្រភេទ (Malus Domestica Fruit Cell Culture Extract, Argania Spinosa Callus Culture Extract) ដែលសុទ្ធសឹងតែជាសារធាតុជំនួយបំប៉ននិងជំរុញឱ្យកោសិកាស្បែកមានសុខភាពល្អ និងបង្កើតកោសិកាថ្មីៗបន្តបន្ទាប់។

សេរ៉ូមនេះក៏មានសារធាតុពិសេសមួយទៀតដែលមានឈ្មោះថា Fullerene ដែលមានតួនាទីស្រូបយកសារធាតុដែលបណ្តាលឱ្យស្បែកឆាប់ចាស់ និងជួយឱ្យស្បែកក្មេងបានទៀតផង។

(Hinata Stem Cell Premium Serum)

ការយល់ដឹងអំពីការថែរក្សាស្បែកឱ្យបានត្រឹមត្រូវ ជាកត្តាចម្បងដែលជួយអោយស្បែកមានសុខភាពល្អ និងជួយកាត់បន្ថយបញ្ហាផ្សេងៗនៅលើស្បែកមុខ ហើយផលិតផលខាងលើនេះដែរ ជាផលិតផលរបស់កូនខ្មែរ ដែលបង្កើតក្រុមហ៊ុននៅប្រទេសជប៉ុនផ្ទាល់ ដែលមានឈ្មោះថា Hinata cosme

លោកស្រី សូ សុស្រីនិច( Hinata Ito) ជានាយិកាក្រុមហ៊ុន HINATA LLC ដែលបានចុះឈ្មោះប្រតិបត្តិការនៅប្រទេសជប៉ុន និងជាអ្នកបង្កើត brand skincare Hinata នេះ បានសហការជាមួយក្រុមហ៊ុនល្បីៗ ដែលមានបទពិសោធច្រើនឆ្នាំផ្នែកថែរក្សាស្បែក ដើម្បីបង្កើតផលិតផលដែលមានគុណភាព សុវត្ថិភាពសម្រាប់ដាក់លក់ជូនអ្នកប្រើប្រាស់នៅប្រទេសជប៉ុន និងកម្ពុជា។

មូលហេតុដែលលោកស្រីសម្រេចចិត្តបើកក្រុមហ៊ុននៅប្រទេសជប៉ុនដើម្បីផលិត ផលិតផលថែរក្សាស្បែកនេះឡើង គឺដោយសារលោកស្រីពេញចិត្តចំពោះស្ដង់ដារគុណភាព សុវត្ថិភាព បច្ចេកវិទ្យាថ្មីៗក្នុងការផលិត ផលិតផលរបស់ប្រទេសជប៉ុន ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺភាពម៉ត់ចត់និង ទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើការងាររបស់ជនជាតិជប៉ុនផ្ទាល់តែម្ដង។

ដោយមើលឃើញពីចំណុចល្អៗទាំងអស់នេះ បូកផ្សំជាមួយនឹងការស្រលាញ់ចូលចិត្តចំពោះការថែរក្សាស្បែក និងផលវិបាកក្នុងការជ្រើសរើសផលិតផលរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាទៀតនោះ វាបានជំរុញឱ្យលោកស្រីសម្រេចចិត្តបង្កើតក្រុុមហ៊ុន HINATA LLC នេះឡើង ដោយឈរលើគោលការណ៍៖ ផលិតផលមានគុណភាព សុវត្ថិភាព និងតម្លៃសមស្រម តាមគុណភាពផលិតផល។

ទោះបី HINATA ទើបតែវាយលុកចូលទីផ្សារក្នុងកំឡុងដើមឆ្នាំ ២០២១ នេះក្ដី ប៉ុន្តែសន្ទុះនៃការគាំទ្រពីសំណាក់អ្នកប្រើប្រាស់មានច្រើនគួរឱ្យកត់សម្គាល់ ទាំងនៅកម្ពុជា និងប្រទេសជប៉ុន ដោយសារផលិតផលនេះផ្តោតសំខាន់ទៅលើការការពារ និងបំប៉នសុខភាពស្បែកមុខជាចម្បង។

សព្វថ្ងៃ ក្រុមហ៊ុនខាងលើនេះ បានចេញផលិតផលបីប្រភេទនៅលើទីផ្សាររួចមកហើយ HINATA COSME ក៏មានផលិតផលថ្មីៗផ្សេងទៀតដែលកំពុងស្រាវជ្រាវ និងផលិតក្នុងប្រទេសជប៉ុនសម្រាប់បំពេញតាមតម្រូវការអតិថិជនផងដែរ។

ដើម្បីជាកាដូជូនប្រិយមិត្តរបស់ កញ្ញា និង Sabay ទាំងអស់ ក្រុមហ៊ុនបានធ្វើការបញ្ចុះតម្លៃ ៥% ចំពោះមិត្តអ្នកអានអត្ថបទនេះ។ លោកអ្នកគ្រាន់តែប្រាប់ promotion code “HinataSB5” នៅពេលលោកអ្នកធ្វើការជាវផលិតផលពីក្នុងផេក Hinata cosme ឬតាមហាងនានាដែលជាដៃគូសហការរបស់ Hinata cosme នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមៗ។ ប្រូម៉ូសិននេះគិតចាប់ពីថ្ងៃទី៤ កញ្ញារហូតដល់ថ្ងៃទី ២០ កញ្ញា ២០២១ តែប៉ុណ្ណោះ។

ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងផ្ទាល់ទៅកាន់ Facebook ផេក Hinata Cosme ដើម្បីទទួលបានការពិភាក្សាអំពីផលិតផលខាងលើ៕

ខាងក្រោមនេះជាវីដេអូបង្ហាញពី Hinata Stem Cell Premium Serum នៅក្នុងកម្មវិធីទូរទស្សន៍ក្នុង ប្រទេសជប៉ុន៖

អត្ថបទ៖ សុខុន សុម៉ាភាវី