រំលែកទុក្ខ! យុវជន​វ័យ​១៧​ឆ្នាំ​របស់ Juventus ម្នាក់​ស្លាប់​ដោយ​សារ​មហារីក

  • 2021-09-06 03:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​ក្នុង​ប្រទេស​អ៊ីតាលី​បាន​បង្ហាញ​ការ​កាន់​ទុក្ខ​កាល​ម្សិលមិញ បន្ទាប់​ពី Juventus ប្រកាស​ពី​ដំណឹង​នៃ​ការ​សម្លាប់​របស់​យុវជន​វ័យ​១៧​ឆ្នាំ​​របស់​ពួក​គេ​ម្នាក់​ឈ្មោះ​ថា Bryan Dodien។ ​​

Dodien បាន​រក​ឃើញ​ជំងឺ​មហារីក​តាំងតែ​ពី​អាយុ​១២​ឆ្នាំ ប៉ុន្តែ​​គេ​បាន​ត្រឡប់​មក​កាន់​ទីលាន​វិញ​កាល​ពី​ឆ្នាំ​២០១៩។ ហើយ​ថ្មី​ៗ​​នេះ​ក៏​លេច​ដំណឹង​ថា Dodien បាន​ទទួល​មរណៈភាព​ដោយ​សារ​ជំងឺ​មហារីក​នេះ​តែ​ម្ដង។

Paul Pogba ធ្លាប់​បាន​លើក​ទឹក​ចិត្ត Dodien កាល​ពី​គេ​លេង​នៅ​ក្លឹប Juventus តាម​រយៈ​ការ​ទាត់​បញ្ចូល​ទី​រួច​​បង្ហាញ​ឈ្មោះ Bryan Dodien លើ​អាវ។ ក្រោយ​ពី​ដឹង​ថា Dodien ​បាន​ស្លាប់ ខ្សែ​បម្រើ​របស់ Manchester United ​ខាង​លើ​ក៏​បាន​បង្ហោះ​សារ​កាន់​ទុក្ខ​ចំពោះ​ការ​បាត់បង់​យុវជន​​ល្អ​ម្នាក់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ